Friday, August 24, 2012

សិស្សសាលា ៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន


Aug-25-2012
ភ្នំពេញ​៖​ សិស្ស​វិទ្យាល័យ​បឹង​កេងកង​ ២​នាក់​ និង​សិស្ស​វិទ្យាល័យ​វត្ត​កោះ​ម្នាក់​ទៀត​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២
​ចាប់​ឃាត់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​ដោយសារ​តែ​ឃើញ​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​
ហើយ​ម៉ូតូ​នោះ​ដោះ​គ្រឿង​ស្ទើរ​អស់​ ដោយមាន​សង្ស័យ​ក៏​ឃាត់​ឆែកឆេរ​ឃើញ​មាន​លាក់​ទុក​នាំ​ញៀន​មួយ​កញ្ចប់​តូច​នៅ
​និង​ដៃ​របស់​ពួកគេ។

                                     

ហេតុការណ៍​នោះ​បាន​កើត​ទ្បើង​ កាលពី​វេលា​ម៉ោង​ ១១ ​និង ​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ​ខែសីហា​ ឆ្នាំ​២០១២ ​នៅ​ចំណុច
​ខាង​មុខ​ផ្ទះ​សំណាក់​យីហោ​ សេរី​សូរិយា ​ផ្លូវ​លេខ​៨១ ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ​ខណ្ឌ​ដូនពេញ​។

ប៉ូលិស​បានឲ្យដឹងថា ​ក្រុម​ជន​សង្ស័យ​ទាំង​ ៣​នាក់​ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នោះ​ ទី​១​
ឈ្មោះ​ សំ ពិសី​ ភេទ​ប្រុស ​អាយុ​
១៧​ឆ្នាំ​ជា​សិស្ស​វិទ្យាល័យ​បឹង​កេងកង​ ស្នាក់​នៅផ្ទះ​លេខ​១០៤Eo ​ផ្លូវ​លេខ​១៦៣​ សង្កាត់​បឹងត្របែក​ ខណ្ឌចំការមន​
អ្នក​កាន់​គ្រឿងញៀន​, ទី​២ឈ្មោះ​ លី ជីវ័ន​ ភេទ​ប្រុស ​អាយុ​ ១៩​ឆ្នាំ​ ជា​សិស្ស​វិទ្យា​ល័យ​បឹង​កេងកង​ ស្នាក់​នៅផ្ទះ​២០K​
ផ្លូវ​លេខ​៤២២​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​, ទី​៣​ឈ្មោះ ​ហែម ណា​រ៉ូ​ត ​ភេទ​ប្រុស ​អាយុ ​១៩​ឆ្នាំ ​ជា​សិស្ស​
វិទ្យាល័យ​វត្ត​កោះ​ ស្នាក់​នៅផ្ទះ​លេខ​៩Eo ​ផ្លូវ​ ១៩ ​សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ​ ត្រូវ​បាន​ដកហូត​វត្ថុតា​ង​ថ្នាំញៀន​
ម៉ា​ទឹកកក​មួយ​កញ្ចប់​តូច ម៉ូតូ​​មួយគ្រឿង​ម៉ាក​C110 ​សេរី​២០១២ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BF0362 គ្មាន​កុងទ័រ​
អត់​កា​បាំង​ និង​អត់​ស្លាកលេខ៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons