Monday, August 27, 2012

សមត្ថកិច្ចប៉េអឹមក្រុងប៉ោយប៉ែតបង្រាបមេខ្លោងក្រុមក្មេងទំនើងបញ្ជូនទៅតុលាការ



(ដោយ៖អ..មប៉ោយប៉ែត)៖មេ​បងធំ​ពីរ​នាក់​ត្រូវ​បាន​ប៉េអឹមក្រុងប៉ោយប៉ែត​អូស​.​ក​យក​ទៅ​ញាត់​ទ្រុង​ទាំង​យប់​ ព្រោះ​ពូកែ​អុកឡុក​អ្នក​ស្រុក​ញឹកញាប់​ហួសហេតុពេក​ផ្អើល​ដល់​ភ្ញៀវ​ទេសចរណ៍​ពេញ​ក្រុង​ប៉ោយប៉ែត​​ស្ទើរ​រាល់ថ្ងៃ​ ឥឡូវនេះ​ត្រូវ​បាន​បង្ក្រាប​មេខ្លោង​អស់​ហើយ។
              ថ្មីៗ​នេះ​កម្លាំង​ល្បាត​របស់​សមត្ថកិច្ច​ប៉េអឹម​ក្រុង​ខាងលើ​បាន​ធ្វើ​សកម្មភាព​ទប់ស្កាត់​ទាន់​ពេល​វេលា​ ខណៈ​ពេល​ដែល​ក្រុម​ក្មេង​ទំនើង​ពីរ​នាក់​ទៅ​អុកឡុក​ដល់​តំបន់​ទេសចរណ៍​នៅ​ខាងមុខ​ផ្កាយ​៥ ហើយ​បាន​ដក​ហូតយ​ក​វត្ថុតាង​ដូច​ជា​ កាំបិត ​ដំបង បំពង់ទីបនិង រថយន្ត​មួយ​គ្រឿង ​ដែល​ចាក់​សំឡេង​ធុងបាស​ឮ​កក្រើក​ពេញ​ក្រុង​ប៉ោយប៉ែត​កន្លងទៅ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
                សមត្ថកិច្ច​បញ្ជាក់ថា​មេខ្លោង​បងធំ​ទី​១. ឈ្មោះ ឌឹ​ម សុភ័ក្រ ភេទ​ប្រុស ហៅ​ផៃ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ជា​មេ​បងធំ និង​ទី​២. ឈ្មោះ សុវណ្ណចិ​ន្តា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ក្រុង​ដូចគ្នា​ខាងលើ ជា​អនុប្រធាន​បងធំ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons