Monday, August 13, 2012

យកស្មៅទៅដុត ប៉ះចំគ្រាប់បែកផ្ទុះ របួសធ្ងន់ស្រាល៤នាក់


  Aug-14-2012
ក្រចេះ៖ មនុស្ស​ចំនួន ៤​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ពេល​យក​សំរាម​ទៅ​ដុតចោល ហើយក៏​បណ្តាល​ឲ្យ​ផ្ទុះ​
គ្រាប់បែក​ប្រភេទ ១០៥មី​ល្លី​ម៉ែត្រ កាលពី​វេលា​ម៉ោង ១រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១២ នៅក្នុង​ចម្ការ​ដំឡូង​មី​
មួយកន្លែង ភូមិ​កា​៣ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។

                                        

ជនរងគ្រោះ​ទាំង​ ៤​នាក់​នោះ មាន​បីនាក់​របួសធ្ងន់ ទី១ឈ្មោះ វន់ វ៉ាន់​និ​ត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ បញ្ជូនមក​ព្យាបាល​
មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​, ទី២ឈ្មោះ ស្រី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មក​ព្យាបាល​នៅ​ភ្នំពេញ​, ទី៣ឈ្មោះ
កន ដា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៧​ដេ យោធភូមិភាគ​ទី​២ នៅ​ស្រុក​កំពង់សៀម និង
​ឈ្មោះ រី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ របួសស្រាល​។

លោក នាង វន់ អាយុ ៤២​ឆ្នាំ ជា​ឪពុក​ឈ្មោះ វន់ វ៉ាន់​និ​ត បាន​រៀបរាប់ថា គាត់​នៅ​ចម្ងាយ​ប្រហែលជា ៣០០ម៉ែត្រ
ពី​កន្លែង​ផ្ទុះ​នោះ ខណៈពេល​ពួកគេ​ទាំង​បួន​នាក់ បាន​ជម្រះ​ស្មៅ​នៅក្នុង​ចម្ការ​ដំឡូង​មីនោះ រួច​យក​ស្មៅ​ទៅ​ដាក់​ដុត​លើ​
គល់​ស្រឡៅ​មួយ ហើយ​ស្រាប់តែ​ផ្ទុះ​គ្រាប់​តែម្តង បណ្តាល​ឲ្យ​ពួកគេ​រងរបួស​។ លោក​បន្តថា គ្រាប់​នោះ​មាន​ទំហំ​ធំ
និង​មាន​សំឡេង​ផ្ទុះ​ខ្លាំង ប្រហែលជា​គ្រាប់ ១០៥មី​ល្លី​ម៉ែត្រ​៕cam news
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons