Friday, July 20, 2012

ក្រុម​ហ៊ុន PTT បើក​ទីផ្សារ​ប្រេង​រំអិល​ នៅ​កម្ពុជា

ថ្ងៃទី​ 21 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:16 AM ជុន សុផល
1

ក្រុមហ៊ុនPTTគ្រុប ដែលជា ក្រុម​ហ៊ុន​ប្រេង​ដ៏​ធំ​បំផុត​របស់ ប្រទេស​​ថៃ បាន​បើក​ទី​ផ្សារ​លក់​ប្រេង​រំអិល នៅ​ក្នុង​ប្រទេស​កម្ពុជា នៅឆ្នាំ​នេះ​ហើយ បន្ទាប់ពីបាន សម្លឹង​ឃើញ​ឱកាស ហើយ​​និង​​កំណើន​ នៃ​​ការ​​ប្រើ​​ប្រាស់​យាន​យន្ត មាន​​ការ​​កើន​​ឡើង​​យ៉ាង​ខ្លាំង​​រួច​​មក​...

បច្ចុប្បន្ន ប្រទេសកម្ពុជា ដែលកំពុង​មាន ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចរីក​ចម្រើន ទន្ទឹមនឹងនោះ អត្រាកំណើន នៃការប្រើប្រាស់យានយន្ត ក៏កាន់តែ ច្រើនឡើងៗពីមួយឆ្នាំ ទៅមួយ​ឆ្នាំ​ដែរ។ អាស្រ័យ ដោយសារកំណើន​ឥតឈប់ឈរ នៃយានយន្តគ្រប់ ប្រភេទ​នេះ តម្រូវការនៃការប្រើ​ប្រាស់​ប្រេងរំអិល ក៏ មានសន្ទុះ​កើន​ឡើងទៅ​តាមនោះដែរ។
លោកព្រី ដា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនPPT គ្រុប បាន​មាន​ប្រសាសន៍ប្រាប់ “អង្គរធំ” នៅ ក្នុង​បទសម្ភាសន៍កាលពីថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១២ ថា ក្រុមហ៊ុនរបស់លោក ដែលមានសាខានៅក្នុង ប្រទេសកម្ពុជា នឹងបើកទីផ្សារលក់ប្រេងរំអិល សម្រាប់យានយន្តគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំនេះទៅ ហើយនឹងពង្រីកកាន់តែធំថែមទៀត នៅក្នុងឆ្នាំខាងមុខ។
លោកព្រី ដា បានមានប្រសាសន៍ទៀតថា សព្វថ្ងៃ ក្រុមហ៊ុនបាន និងកំពុងតែបើកយុទ្ធនាការទីផ្សារលក់ ប្រេង ដែលមានគុណភាពខ្ពស់នេះនៅតាមស្ថានីយ៍ ប្រេងឥន្ធនៈ​របស់ខ្លួន ដែលមានទាំងអស់នៅក្នុង ប្រទេសកម្ពុជា ហើយនិងនៅតាមកន្លែងជួសជុលរថយន្ត ព្រមទាំងដេប៉ូលក់ប្រេងឯកជនមួយចំនួន ទៀតនៅក្នុងបណ្តាខេត្តសំខាន់ៗ ដែលមានប្រជាពលរដ្ឋរស់នៅ និងប្រើប្រាស់យានយន្តច្រើន។
លោកព្រី ដា បានគូសបញ្ជាក់ថា “យើងសង្ឃឹម ថា ប្រេងរំអិលរបស់យើង ដែលមានគុណភាព ស្តង់ដារខ្ពស់ នឹងទទួលបានចំណែកទីផ្សារយ៉ាងទូលំទូលាយនៅក្នុង​ប្រទេស​កម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់ ពី សំណាក់អតិថិជនទូទៅ”។
បច្ចុប្បន្ន ក្រុមហ៊ុនPPT គ្រុប ដែលមានស្ថានីយ៍ ប្រេងឥន្ធនៈផ្ទាល់របស់ខ្លួនចំនួន១៤កន្លែង នៅទូទាំង ប្រទេស តាំងពីឆ្នាំ២០០០មកនោះ កំពុងតែធ្វើប្រតិបត្តិការ​នៅក្នុង​ការ​លក់ប្រេងរំអិលទៅដល់អតិថិន ដែលប្រើយានយន្តហើយ ដោយក្នុងនោះមានទាំង ប្រភេទប្រេងសម្រាប់ប្រើជាមួយម៉ូតូលេខអូតូម៉ាទិច ដូចជា អ៊ែរប៊្លេក អាយខន ហ្វីណូ និង​ប្រភេទប្រើប៊ិក ដែលរួមមានដូចជា វីវ៉ា និងឌ្រីមសង់ ជាដើម ទៅតាម ប្រភេទម៉ាស៊ីន ដែលមានចំណុះចាប់ពី០,៧លីត្រ ០,៨លីត្រ និង១លីត្រ ដោយក្នុងនោះមាន​ថ្លៃជា​មធ្យម ប្រមាណពី៨.០០០រៀល រហូតទៅដល់១៦.០០០រៀល ក្នុង១កំប៉ុង ទៅតាមចំណុះនីមួយៗ។
ដោយឡែក ចំពោះប្រេងរំអិលសម្រាប់ប្រើ ជាមួយរថយន្តវិញ ក្រុមហ៊ុនក៏មានលក់ប្រេងគ្រប់ ប្រភេទម៉ូដែលដែរ ក្នុងនោះមានដូចជាប្រេងសម្រាប់ប្តូរក្នុងចម្ងាយផ្លូវ​៣.០០០​គីឡូម៉ែត្រ ប្រេងសម្រាប់ប្តូរ លើចម្ងាយផ្លូវ៧.០០០ និង១០.០០០គីឡូម៉ែត្រ។ ប្រេងរំអិលសម្រាប់រថយន្តនេះ មានថ្លៃជាមធ្យមប្រមាណ ពី១៤ដុល្លារអាមេរិក រហូតដល់​៤០ដុល្លារ ក្នុងមួយ ធុង ទៅតាមប្រភេទ និងចំណុះនីមួយៗដែលក្នុងនោះ មានទាំងធុងចំណុះ៤លីត្រ ៥លីត្រ ៦លីត្រ និង៧លីត្រ ដែលជាប្រភេទប្រេងសម្រាប់​ដាក់​រថយន្ត​ហ្វីហ្គោ ដែលប្រើម៉ាហ្ស៊ូត។
សូមបញ្ជាក់ថា ក្រុមហ៊ុនPPT គ្រុប បានបើកស្ថានីយ៍ប្រេងឥន្ធនៈលើកដំបូង នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ ប៉ុន្តែ ច្រើនឆ្នាំមកនេះ ក្រុមហ៊ុនលក់តែ​ប្រេង​សាំងប៉ុណ្ណោះ ហើយមិនដែលលក់ប្រេងរំអិលទេ។ ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុន PTTគ្រុប ធ្លាប់បានធ្វើការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅឱ្យអាកាសយានដ្ឋាន​នានាមួយ​ចំនួន នៅក្នុងប្រទេស កម្ពុជា ផងដែរ។
លោកព្រី ដា បានឱ្យដឹងថា តាំងពីការចាប់ផ្តើម បើកសាខារបស់ខ្លួនលើកដំបូងនៅក្នុងប្រទេសកម្ពុជា មក ភីធីធី មិនធ្លាប់លក់ប្រេងរំអិលទេ គឺលក់តែប្រេង សាំងប៉ុណ្ណោះ ប៉ុន្តែ ដោយសារពេលនេះ ក្រុមហ៊ុន សម្លឹងឃើញមានកំណើនយានយន្តច្រើន ហើយ ផ្លូវថ្នល់ក៏មានការអភិវឌ្ឍន៍ល្អ ទើបបានជាក្រុមហ៊ុន បន្ថែមការលក់ប្រេងរំអិល​មួយមុខ​ទៀត​ ។
លោកព្រី ដា បានបញ្ជាក់ឱ្យដឹងបន្តទៀតថា“ នៅក្នុងឆ្នាំខាងមុខ PTT នឹងវាយលុកទីផ្សារប្រេងរំអិល នៅកម្ពុជា ហើយនឹងបង្កើនភាពគ្របដណ្តប់ ឱ្យបានពាសពេញនៅ​ទូទាំង​ផ្ទៃប្រទេស”។
បច្ចុប្បន្ន មានប្រេងរំអិលជាច្រើនម៉ាកត្រូវបាន គេធ្វើចរាចរលក់នៅលើទីផ្សារ និងនៅតាមបណ្តាស្ថានីយ៍ចាក់ប្រេងជាច្រើនកន្លែង នៅក្នុងប្រទេស ហើយក្នុងចំណោមនោះ​មាន​ប្រេង​រំអិលខ្លះមិនមាន និមិត្តសញ្ញា និងស្តង់ដារផលិតត្រឹមត្រូវទេ។
លោកណុប ផន ប្រធានទីផ្សារក្រុមហ៊ុនPPT បានឱ្យដឹងថា ប្រេងរំអិលដែលក្រុមហ៊ុននាំយកមក ចែកចាយលក់នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ គឺសុទ្ធតែជាប្រេងមាន​គុណភាព ISO ដែលមាន ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ក្នុងនោះមាន ដូចជាប្រេងប្រភេទ PTT-CHALLENGER SYNTHETIC eRbg PTT-PERFORMA SUPER  SYNTHETIC HYBRID និងប្រភេទ ប្រេង PTT- DYNAMIC SYNTHETIC
លោកណុប ផន បានឱ្យដឹងទៀតថា ប្រេងរំអិល ប្រភេទ PTT-CHALLENGER SYNTHETIC គឺជាប្រេងដែលបង្កើតឡើងដោយបច្ចេកវិទ្យាទំនើបទាន់សម័យល្អ​ឥតខ្ចោះ​១០០​ភាគរយ​សម្រាប់ទោចក្រយានយន្ត  PTT-CHALLENGER SYN- THETIC SAE 5W-40 API SL ហើយ ប្រេងប្រភេទ  PTT-PERFORMA SUPER  SYNTHETIC HYBRID ដែលជាប្រេងមាន ស្តង់ដារលំដាប់ថ្នាក់ពិភពលោក សម្រាប់ប្រើជាមួយ គ្រឿងយន្តដែលមានប្រព័ន្ធHybrid ផ្ទាល់តែ ម្តង ព្រោះវាមានភាពខាប់ ពិសេសនៃ SAE OW-30 ដែលអាចជួយការពារយានយន្តរាល់ពេលបញ្ឆោះ ព្រមទាំងអាចការពារគ្រឿងយន្តបានល្អអស្ចារ្យ នៅគ្រប់សីតុណ្ហភាព។ ដោយឡែក ចំពោះ PTT-DYNAMIC SYN- THETIC វិញ គឺជាប្រេងរំអិល ដែលផលិតឡើង សម្រាប់ប្រើប្រាស់ស៊ីគ្នាជាមួយម៉ាស៊ីនប្រើម៉ាហ្ស៊ូត ដោយវាមានគុណភាណលើសពីកម្រិតស្តង់ដារ API  CJ4៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons