លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានធ្វើការថ្កោលទោសរួមគ្នាចំពោះអាជ្ញាធរ រដ្ឋាភិបាលដែលបានចាប់ខ្លួនលោកម៉ម សុណង់ដូ នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2012, ម៉ោង 09:37 AM ឈ ភ
កាលពីថ្ងៃចន្ទទី១៦កក្កដា លោកម៉ម សុណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់បួនចំណុចធំៗដែលរួមមានអ្នកផ្តួចផ្តើមគំនិត ប្រឆាំងនឹងអ្នករាជការសាធារណៈ ធ្វើកូដកម្មខុសច្បាប់ញុះញង់ប្រជាពលរដ្ឋឲ្យកាន់កាប់អាវុធខុសច្បាប់ និងប្រឆាំងអាជ្ញាធរស្របច្បាប់។
នៅក្នុងទីក្រុងម៉ានីឡា ប្រទេសហ្វ៊ីលីពីន លោកសម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសម រង្ស៊ី បានថ្កោលទោសនឹងទាមទារឲ្យដោះលែងលោកម៉ម សុណង់ដូ ឡើងវិញ។គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសហើយទាមទារ និងថ្កោលទោសការចាប់ខ្លួនលោកម៉ម សុណង់ដូ និងទាមទារឲ្យដោះលែងលោកម៉ម សុណង់ដូ។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សវិញបាននិយាយថា ការចាប់ខ្លួនលោកម៉ម សុណង់ដូ ជាការបំភិតបំភ័យដល់អ្នកប្រជាធិបតេយ្យ។ការធ្វើនេះគឺបំភិតបំភ័យដល់ អ្នកប្រជាធិបតេយ្យ អ្នកដែលតស៊ូដើម្បីសេរីភាព អ្នកដែលការពារសេរីភាពប្រជាពលរដ្ឋ។ យើងឃើញថា ការចាប់ខ្លួននេះ ជាការគំរាម ប៉ុន្តែយើងមិនបានតក់ស្លុត យើងនៅតែបន្តតស៊ូបន្តទៅទៀត ហើយប្រជាពលរដ្ឋខ្មែរ និងតស៊ូតទៅទៀត។
លោកម៉ម សុណង់ដូ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាចាប់ខ្លួនចេញពីគេហដ្ឋានរបស់លោក ដែលមានទីតាំងនៅក្នុងស្ថានីយ៍វិទ្យុសំបុកឃ្មុំ រួចហើយបានយកទៅឃុំឃាំងនៅឯអគ្គស្នងការក្រសួងមហាផ្ទៃកាលពីថ្ងៃ អាទិត្យ។ការចាប់ខ្លួននេះ បានធ្វើឡើងក្រោយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
លោក ម៉ម សុណង់ដូ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានចាប់ខ្លួនដោយមិនចំឈ្មោះដោយបានចោទប្រកាន់ថាលោកមានបំណង បង្កើតរដ្ឋនៅក្នុងរដ្ឋ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល៕agkor thom

