Jul-04-2012
ពីបទរំលោភសេពសន្ថវៈទៅលើកូនចុងរបស់ខ្លួនចំនួន ៣នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញធ្វើការឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះ ជុំ សូត្រ អាយុ ៣៨ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ
ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានចោទប្រកាន់ទៅលើប្ដីរបស់ខ្លួនឈ្មោះ ប៉ាច អុន អាយុ ៤៧ឆ្នាំ បច្ចុប្បន្នកំពុង
ស៊ីឈ្នួលកាប់ចំការនៅភូមិស្ទឹង ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីករណីចាប់រំលោភកូនចុងរបស់ខ្លួនចំនួន
៣នាក់ កាលពីអំឡុងឆ្នាំ២០០០ ដែលទើបធ្លាយអាថ៌កំបាំង។ពាក្យបណ្ដឹងបានឲ្យដឹងថា កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០១២ ស្ត្រីជាម្ដាយបានធ្វើដំណើរមកខេត្តបាត់ដំបង
ដើម្បីសុំយកកូនស្រីទាំងអស់ត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្នកូនស្រីទាំងនោះបានមកធ្វើការឲ្យគេនៅក្នុងខេត្ត
ប៉ុន្តែខណៈនោះកូនស្រីបានធ្វើការបដិសេធដាច់ខាតមិនត្រឡប់ទៅផ្ទះឡើយ នៅទីបំផុតមូលហេតុនេះ ត្រូវបានធ្លាយ
អាថ៌កំបាំងដោយសារតែពួកនាង ខ្លាចមានការចាប់រំលោភពីសំណាក់ឪពុកចុងបន្តទៀត។ ដោយមូលហេតុនេះហើយ
ទើបស្ត្រីជាម្ដាយមានការភ្ញាក់ខ្លួន ហើយក៏នាំកូនស្រីទាំងអស់ទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ច។
កូនស្រីទាំង ៣នាក់ត្រូវឪពុកចុងរបស់ខ្លួនចាប់រំលោភនោះមាន ទី១ឈ្មោះ ធ .ស.ន អាយុ ១៨ឆ្នាំ(រំលោភកាលពីអាយុ
១២ឆ្នាំ ទី២ឈ្មោះ ធ.ស.ព អាយុ ១៥ឆ្នាំ រំលោភកាលពីអាយុ ១០ឆ្នាំ)និង៣ឈ្មោះ ធ.ស.ម អាយុ ៩ឆ្នាំ រំលោភកាលពី
អាយុ ៨ឆ្នាំ។
ពាក់ព័ន្ធនឹងជីវិតដ៏អភ័ព្វនេះ យុវតីទាំង ៣នាក់ បានរៀបរាប់ស្រដៀងៗគ្នានូវការចាប់បង្ខំ ដើម្បីរំលោភពីសំណាក់ឪពុក
ដោយគេប្រើប្រាស់សកម្មភាពរំលោភយ៉ាងព្រៃផ្សៃ ធ្វើឲ្យពួកនាងមានការឈឺចាប់ជាទីបំផុត ថែមទាំងមានវិប្បដិសារី
អស់មួយជីវិត ព្រោះឪពុកចុងរបស់នាងមានផ្ទុកមេរោគអេដស៍ ហើយនៅរៀងរាល់ដំណាច់ខែ គាត់ និងម្ដាយរបស់
នាងតែងតែទៅទទួលយកថ្នាំពន្យារនៅមន្ទីរពេទ្យស្រុកមោងឫស្សីជាប្រចាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ាច អុន បានព្យាយាមបដិសេធនូវចំណុចខ្លះនៅក្នុងពាក្យបណ្ដឹងក៏ដោយ
ក៏មានចំណុចខ្លះ ដែលគេបានសារភាពថា ជាការពិតផងដែរ ព្រមទាំងបានសារភាពថា ខ្លួនបានផ្ទុកមេរោគអេដស៍នេះ
តាំងពីជំនាន់អ៊ុនតាក់ចូលស្រុក។
ករណីនេះគឺបានបំពានទៅលើមាត្រា២៣៩ – ២៤០ និង ២៤១ នៃក្រមព្រហ្មទណ្ឌ ដោយបច្ចុប្បន្នលោកវរសេនីយ៍ទោ
កុយ ហៀង កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទូតុលាការជាអ្នកវិនិច្ឆ័យទោសតាមច្បាប់៕ អត្ថបទ(cam111)