Wednesday, July 4, 2012

ប្រទះឃើញសពបុរសម្នាក់ នៅក្នុងដីឡូត៍មួយកន្លែង សង្ស័យអំពើឃាតកម្ម

Jul-04-2012
ភ្នំពេញ៖ សពបុរសម្នាក់ មិនទាន់មានការបញ្ជាក់ពីអត្ដសញ្ញាណនៅឡើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់
នៅដីឡូត៍មួយកន្លែង ក្នុងភូមិទី៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលតាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍សង្ស័យថា
ជាអំពើឃាតកម្ម។

                                     

                                      

ការប្រទះឃើញសពបុរសរូបនេះ ដែលមានវ័យជាង ៤០ឆ្នាំ បានកើតឡើងពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១២
បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋបានឃើញឈាមប្រឡាក់លើសពជនរងគ្រោះ ហើយសព
ជនរងគ្រោះ ស្ថិតក្នុងដីឡូត៍មួយកន្លែង ជាអតីតកន្លែងជួសជុលរថយន្ដ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានថា មានករណីនេះកើតឡើង សមត្ថកិច្ចជំនាញបានចុះ
ទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ និងកំណត់អត្ដសញ្ញាណជនរងគ្រោះ។

ប្រភពព័ត៌មានពីសាក្សីមួយចំនួន បានឲ្យដឹងថា ជនរងគ្រោះជាជនអនាថា រកស៊ីដើររើសអេតចាយ ហើយជននេះមាន
អត្ដចរិកស្លូតបូត មិនចេះដើរលួចនិងបង្ករឿងដល់នរណានោះទេ ហើយក៏មិនដឹងពីមូលហេតុ ដែលនាំឲ្យជនរងគ្រោះ
ស្លាប់នោះទេ។ 
យ៉ាងណាក៏ដោយ លទ្ធផលជាផ្លូវការនឹងរងចាំក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច
ជំនាញទៅលើសពជនរងគ្រោះ៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons