Wednesday, July 4, 2012

ក្រសួង​ធនធាន​ទឹក​ជូន​ដំណឹង​អំពី​ស្ថានភាព​ទឹកជំនន់​ទន្លេ​មេគង្គ

ពុធ 04 កក្តដា 2012 - 6:25 pm

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​០៤ កក្កដា នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ ទន្លេ​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ទឹកជំនន់​ដែល​នឹង​ កើត​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ។
ជំនន់ទន្លេមេគង្គគំរាមកំហែងដល់ប្រជាពលរដ្ឋរស់នៅប្របដងទន្លេកន្លងទៅ
តាម​សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ ហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កំពុង​អូស​កាត់​ពី​លើ​អាង​ទន្លេ​មេគង្គ (ពី​ប្រទេស​មីយ៉ាន់ម៉ា ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​កើត​ប្រទេស​ហ្វីលីពីន) កំពុង​មាន​ឥទ្ធិពល​មក​លើ​អាង​ទន្លេ​មេគង្គ ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ ថៃ ពិសេស​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​លើ។
ចំពោះ​ស្ថានភាព​នេះ នឹង​បណ្តាល​ឲ្យ​ទឹក​ទន្លេ​មេគង្គ​កម្ពុជា ទន្លេ​បាសាក់ ទន្លេ​សាប និង​ទឹក​ក្នុង​បឹង​ទន្លេ​សាប ចាប់​កើន​ឡើង ធ្វើ​ឲ្យ​តំបន់​ទំនាប​មួយ​ចំនួន​ដែល​ស្ថិត​នៅ​អម​ដង​ទន្លេ​ខាង​លើ ចាប់​ផ្តើម​លិច​ជា​បន្ត​បន្ទាប់ ដែល​ការ​លិច​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម​របស់​ ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ទាំង​នោះ​ផង​ដែរ។
ជាមួយ​គ្នា​នេះ ក្រសួង​ធនធាន​ទឹក​ក៏​បាន​ប្រាប់​ទៅ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​កម្ពុជា ទន្លេសាប ទន្លេ​បាសាក់ និង​នៅ​តំបន់​ជុំវិញ​បឹងទន្លេសាប ឲ្យ​មាន​វិធាន​ការ​ប្រមូល​កសិផល​ឲ្យ​ទាន់​ពេល​វេលា និង​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹកជំនន់​ខាង​លើ ដើម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជា​យថា​ហេតុ៕Free press

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons