Sunday, July 15, 2012

ក្រសួង​សេដ្ឋកិច្ច​ពន្យារ​ការ​ប្រមូល​ពន្ធ​រហូត​ដល់​ថ្ងៃទី​៣១ កក្កដា

ច័ន្ទ 16 កក្តដា 2012 - 9:28 am 
ការ​ប្រមូល​ពន្ធ​លើ​យានយន្ត ​គ្រប់​ប្រភេទ ដែល​តាម​គម្រោង​ត្រូវ​ផុត​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា នោះ ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា វិញ។
តាម ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ពន្យល់​ថា នៅ​ពេល​ចុង​ក្រោយ​នេះ មាន​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​សម្រុក​ចូល​មក​ធ្វើ​ការ​បង់​ពន្ធ​ច្រើន បណ្តាល​ឲ្យ​មាន​ការ​កក​ស្ទះ​ក្នុង​ការ​ផ្តល់​សេវា។ ដូច្នេះ​ក្រសួង​សម្រេច​ពន្យារ​ពេល​ការ​ប្រមូល​ពន្ធ​នេះ​រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ចាត់​មន្រ្តី​ពន្ធដារ​ឲ្យ​បំពេញ​ការងារ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​បន្ថែម​ទៀត។
ជា​មួយ​គ្នា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ចាប់​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១២​តទៅ អង្គភាព​ពន្ធដារ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​អនុវត្ត​ការ​ផាក​ពិន័យ​ចំនួន​មួយ​ដង ស្មើ​ប្រាក់​ពន្ធ​បន្ថែម​ដែល​ត្រូវ​បង់ ចំពោះ​ម្ចាស់​យានយន្ត​ទាំង​ឡាយ​ណា​ដែល​មាន​ការ​យឺតយ៉ាវ​បង់​ពន្ធ​ក្រោយ​ ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ២០១២​នោះ៕free press

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons