Sunday, July 15, 2012

គ្រូ​ពេទ្យ​ជំនាញ​ចិន​មក​ដល់​កម្ពុជា​ហើយ ដើម្បី​ជួយ​ខាង​បច្ចេក​ទេស​បង្ការ​ជំងឺ​ប្រភេទ​ថ្មី


 


សៅរ៍ 14 កក្តដា 2012 - 9:18 am
ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ ចិនបាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​ថ្ងៃទី​១២ កក្កដា កន្លង​ទៅ​នេះ ដើម្បី​ជួយ​ខាង​បច្ចេកទេស​ក្នុង​ការ​សង្គ្រោះ និង​ព្យាបាល​ជំងឺ​ប្រភេទ​ថ្មី ដែល​បាន​សម្លាប់​កុមារ​កម្ពុជា​អស់​រាប់សិប​នាក់​នោះ។
កុមារកម្ពុជាយ៉ាងហោចណាស់៦០នាក់ហើយបានស្លាប់ដោយសារជំងឺ ប្រភេទថ្មី Enterovirus 71
តាម​ការ​ផ្សាយ​របស់​វិទ្យុ​ចិន​ អន្តរជាតិ​ជា​ភាសា​ខ្មែរ ក្រុម​គ្រូ​ពេទ្យ​ចិន​ទាំង​នោះ​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ហើយ ដើម្បី​យល់​ដឹង​ពី​សភាព​ការណ៍ ទាក់​ទង​នឹង​ជំងឺ​ប្រភេទ​ថ្មី ដែល​គេ​ឲ្យ​ឈ្មោះ​ថា ​Enterovirus 71។
​សូម​បញ្ជាក់​ថា ការ​មក​ដល់​របស់​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ប្រទេស​ចិន​ទាំង​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​សំណូមពរ​របស់​ប្រទេស​កម្ពុជា ក្នុង​ជំនួប​មួយ​រវាង​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន និង​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​កាល​ពី​ដើម​សប្តាហ៍​នេះ៕


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons