Sunday, July 15, 2012

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​២៤​នាក់​ទៅ​ដល់​ខេត្តឧត្តរមានជ័យ​


ដោយ​ ៖ សហការី​ ថ្ងៃទី 16 កក្កដា 2012ម៉ោង 10:16:07
​ខេត្តឧត្ដរមានជ័យ​៖​  ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​ធី្ល​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៤​ នាក់​ ដែល​ទើបបាន​ធើ្វ​ដំណើរ​មក​ដល់​ទីរួមស្រុក​អន្លង់​វែង កាលពី​រសៀល​ថៃ្ង​ទី​១៤​កក្កដា​ ឆ្នាំ​២០១២​កន្លង​មក​នេះ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​សំណាក់​នាយ​ឧត្តម​សេនី​យ៏​ គន់​ ​គី​ម​  ប្រធាន​ក្រុម​ទីប្រឹក្សា​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ និង​អស់លោក​ជា​មន្ត្រី​រាជការ​ អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត​។​
ការ​មក​ដល់​របស់​ក្រុម​យុវជន​ ស្ម័គ្រចិត្ត​នា​ពេល​នេះ​ គឺ​ត្រូវ​បាន​លោក​អភិបាលស្រុក​ អន្លង់​វែង​ទទួល​ឲ្យ​ស្នាក់​នៅ​អតីត​ផ្ទះ​តា​ម៉ុ​ក​ ដែល​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សព្វថ្ងៃ​។​
​នាយ​ឧត្តម​សេនី​យ៏​ គន់​ ​គី​ម​ បាន​មាន​ប្រសាសន៍​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ​ និង​ស្វា​គម​ន៏​ដល់​ប្អូនៗ​ដែល​បាន​ចុះ​មក​រួម​សហការ​ជាមួយ​មន្ត្រី​ អាជ្ញាធរ​ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ ក្នុង​ការ​ចុះ​វាស់វែង​ដី​ធី្ល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ដើម្បី​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​កាន់កាប់​ និង​គ្រប់គ្រង​ដោយ​ស្របច្បាប់់​  ស្រប​តាម​អនុសាសន៍​របស់​ស​មេ្ត​ច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ថែ្ល​ង​កាលពី​ពេល​ថី្មៗ​កន្លង​ទៅ​នេះ​។​
​នាយ​ឧត្ដមសេនីយ៍​ គន់​ ​គី​ម​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ នៅ​ភូមិសាស្ត្រ​ស្រុក​អន្លង់​វែង​ គឺ​សម្បូរ​ទៅ​ដោយ​ព្រៃ​ក្រាស់​ដូច្នេះ​ការ​ចុះ​ប្រតិបត្តិការ​របស់​ប្អូនៗ​ ពិតជា​ជួប​ប្រទះ​នូវ​ការ​លំបាក​ខ្លះៗ​ជា​មិន​ខាន​។​ ដូចនេះ​ដើម្បី​សម្រួល​នូវ​ការ​លំបាក​ជូន​ប្អូនៗ​ អាជ្ញាធរ​ស្រុក​ ក៏​ដូច​ជា​រូប​នាយ​ឧត្ដមសេនីយ៍​ផ្ទាល់​  ព្រមទាំង​សប្បុរសជន​បាន​ត្រៀម​ជា​ស្រេច​នូវ​សម្ភារ​ប្រើប្រាស់​ចាំ​បាច់​មួយ ​ចំនួន​សម្រាប់​ជួយ​ប្អូនៗ​យក​ទៅ​ប្រើប្រាស់​ រួម​មានៈ​ ម៉ាស៊ីនភ្លើង​ ម៉ាស៊ីន​ព្រី​ន​ វិទ្យុទាក់ទង​ អា​គុយ​ ធុង​ចម្រោះ​ទឹក​ អាវ​ភ្លៀង​ ថ្នាំពេទ្យ​ មុង​និង​គ្រឿង​ឧបភោគបរិភោគ​ ប្រចាំ​ថៃ្ង​ជាដើម​។​
​នាយ​ឧត្ដមសេនីយ៍​ គន់​ ​គី​ម​ បាន​ផ្តាំ​ផើ្ញ​ដល់​ប្អូនៗ​យុវជន​ស្ម័គ្រចិត្ត​ត្រូវ​ចេះ​ថែទាំ​សុខភាព​ឲ្យ​ បាន​ល្អ​ បើ​មាន​បញ្ហា​អី្វ​មួយ​កើតឡើង​ត្រូវ​ផ្តល់​ព័ត៌មាន​មក​អាជ្ញាធរ​ឲ្យ​បាន​ ឆាប់រហ័ស​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​  ហើយ​ក៏​បាន​ជូនពរ​ឲ្យ​ក្រុម​យុទ្ធ​ជន​ស្ម័គ្រចិត្ត​ទាំងអស់​ ចុះ​បំពេញការងារ​ឲ្យ​ទទួល​បាន​ជោគជ័យ​មួយ​រយ​ភាគរយ​។​
នៅ​ក្នុង​​ឱកាស​នៃ​ពិធី​សំណេះសំណាល​ នេះ​ដែរ​ លោក​ឧកញ៉ា​ លឹ​ម​ ​ហេង​ អនុប្រធាន​គណៈ​​ពង្រឹង​ស្រុក​អន្លង់​វែង​ក៏​បាន​ឧបត្ថម្ភ​ដល់​យុវជន​ ស្ម័គ្រចិត្ត​ទាំង​២៤​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​១០០​ដុល្លារ​ អា​មេ​រិ​ក​៕​​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons