Monday, July 2, 2012

បុរសចិត្តខាំ្លង ខឹងប្រពន្ធទាញប៉័ងតោ កាប់ម្រាមដៃខ្លួនឯង


Jul-03-2012

                                   

                                   

ម្តាយក្មេក​បុរស​ចិត​ខ្លាំង​បាន​រៀបរាប់ថា កូនប្រសា​គាត់​ឲ្យ​តែ​ខឹង​ប្រពន្ធម្តងៗ តែងតែ​ធ្វើបាប​ខ្លួនឯង​រហូត មាន​ម្តងនោះ
​ធ្លាប់​លេបថ្នាំ​សម្លាប់ខ្លួន ​ដោយសារនិយាយ​ប្រពន្ធ​មិន​ស្តាប់។ លើក​នេះបែរជាយក​កាំបិត​មក​កាប់​ម្រាមដៃ​ខ្លួនឯង​ដាច់​អស់​
ម្រាម២ ហើយ​ម្រាម​មួយទៀត​ក៏​ជិត​ដាច់​ដែរ។
ភ្នំពេញ៖ បុរស​ចិត្តខ្លាំង​ឈ្មោះ ណុន សុធា អាយុ ២៦ឆ្នាំ មុខរបរ​ជាងគំនូរ ធ្វើ​ស្លាក​យីហោ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ចោមចៅ
ដោយសារតែខឹង​ប្រពន្ធ​បាន​ទាញ​កាំបិតប៉័ងតោ​កាប់​ម្រាមដៃ​ខ្លួនឯង ដាច់​អស់ ២ម្រាម​ខាងឆ្វេង កាលពី​វេលា​ម៉ោង
៧ និង ៥នាទីយប់​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ត្រង់ចំណុច​ផ្ទះជួល​ខាងលើ។

បច្ចុប្បន្ន បុរស​ចិត្តខ្លាំង​ខាងលើ ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យព្រះកុសុមៈ៕
www.tcnewscambodia.com
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons