Monday, July 2, 2012

ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធការចែកចាយគ្រឿងញៀន ជាមួយស្មៀនឃុំ


 Jul-03-2012
កំពត៖ នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនស្ត្រីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការលក់
ចែកចាយគ្រឿងញៀន ជាមួយស្មៀនឃុំម្រោម។ 
ការចុះចាប់ខ្លួនស្ត្រីសង្ស័យខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី៣០
ខែមិថុនា ឆ្នាំ២០១២ នៅផ្ទះរបស់ស្ត្រីសង្ស័យ ស្ថិតក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ។

                                     

លោកវរសេនីយ៍ត្រី ហ៊ីង ឈុំ អនុប្រធានការិយាល័យកណ្តាល យុត្តិធម៌ ទទួលផ្នែកគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ សាំង ចិន្តា ហៅ ស្រីម៉ៅ អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំឃាត់ខ្លួនខាងលើ។ 
ការឃាត់ខ្លួនស្ត្រី
សាំង ចិន្តា ហៅស្រីម៉ៅ នេះ ដោយយោងទៅតាមចម្លើយសារភាពរបស់ឈ្មោះ សូ វុទ្ធី ជាស្មៀនឃុំម្រោម និងវត្ថុតាង
មានថ្នាំញៀន ១កញ្ចប់ផង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ នៅចំណុចហាងកាហ្វេរបស់ខ្លួន ស្ថិតក្នុងភូមិប្រាល
ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

ជនសង្ស័យ សូ វុទ្ធី បានសារភាពថា ថ្នាំញៀនដែលរូបគេចែកចាយកន្លងមក គឺយកបន្តពីឈ្មោះ សាំង ចិន្តា ហៅ ស្រីម៉ៅ
ទើបកម្លាំងនគរបាលជំនាញ នៃស្នងការ នគរបាលខេត្តកំពត ចាប់ខ្លួនតែម្តង។ ចំណែកស្រ្តី សាំង ចិន្តា បានសារភាពថា
ខ្លួនពិតជាបានធ្វើសកម្មភាព ចែកចាយគ្រឿងញៀនដល់អ្នកដទៃពិតប្រាកដមែន យ៉ាងណាមិញដូចជា លក់ឲ្យឈ្មោះ
សូ វុទ្ធី អញ្ចឹង។

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
www.tcnewscambodia.com

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons