Tuesday, July 3, 2012

រថយន្ដដឹកខ្សាច់ បុកទួរីសដឹកដូងអូសជាង ១០ម៉ែត្រ រុញទៅបុករបាំងថ្មចែកទ្រូងផ្លូវ


Jul-03-2012
ភ្នំពេញ​៖ ​យ៉ាងហោចណាស់​​មាន​បុរស​ម្នាក់​បាន​រង​របួស​យ៉ាងដំណំ ​ហើយក៏​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​
ឯកជន​ភ្លាមៗ​ដែរ ​ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បែន​ដឹក​ខ្សាច់​មួយ​គ្រឿង​បោក​មក​បុក​រថយន្ត​ទួរីស​
ដឹក​ដូង ​យ៉ាង​ពេញទំហឹង​អូស​តាម​ថ្នល់​ប្រមាណ​១០​ម៉ែត្រ ទៅ​ខ្ទប់​នឹង​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​រួច​មក​នោះ​។

                                     

                                     

                                     

                                     

ហេតុការណ៍​​ខាងលើ​បាន​កើតឡើង ​កាលពី​រាត្រី​ម៉ោង ​៤​ទៀបភ្លឺ​ឆ្លង​ចូល​ថ្ងៃទី​៣ ខែ កក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ភ្លើងស្តុប
​សន្ធរម៉ុក​ ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

រថយន្ត​បង្ក​ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដីខ្សាច់​ ពេញ​ពណ៌​ស្ករ ​លាយ​ខៀវ អត់​ស្លាក​លេខ​ បើកបរ​ដោយ
​បុរស​ម្នាក់​បាន​គេចខ្លួនបាត់​ស្រមោល​។ រថយន្ត​បង្ក​មួយ​គ្រឿង​នេះ​បាន​បោល​បុក​រថយន្ត​ម៉ាក​ទួរីស​ ពណ៌​ខៀវ
ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-0128 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ អាំ សា​វ៉ុ​ន អាយុ ៤៧​ឆ្នាំ មុខរបរ​លក់ដូង ស្នា​ក់​នៅ​មុខ​
មន្ទីរពេទ្យ​ព្រះកុសុមៈ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ក្នុង​រថយន្ត​រងគ្រោះ​មួយគ្រឿង​នេះ
​មាន​អ្នករួមដំណើរ​ចំនួន ​២​នាក់​ទៀត ក្នុង​នោះ​រួមមាន​ប្រពន្ធ​អ្នកបើកបរ ព្រមទាំង​ព្រូ​រថយន្ត​ម្នាក់ឈ្មោះ ជុំ អ៊ឹង​ ភេទ​ប្រុស
អាយុ​ ២០​ឆ្នាំ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។

តាម​
ប្រភព​ពី​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក​ដឹក​ខ្សាច់​ពេញ​រថយន្ត
បើកបរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​។ លុះ​​មកដល់​ចំណុច​កើតហេតុ
ដែលជា​ផ្លូវកែង រថយន្ត​បង្ក​មិនបាន​បន្ថយល្បឿន​ទេ ទើប​បណ្ដាល​ឲ្យ​រថយន្ត​បង្ក​បោល​ទៅ​បុក​រថយន្ត​ទួរីស ​ដែល​បើក
​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ ពី​លិច​មក​កើត​យ៉ាង​ពេញទំហឹង​តែម្ដង​។ ក្នុង​នោះគេ​បានឃើញ​រថយន្ត​ទួរីស
ត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់​បោល​បុក​អូស​ប្រមាណ​ ១០​ម៉ែត្រ ទៅ​ខ្ទប់​នឹង​របាំង​ថ្ម​បែក​ចែក​ទ្រូងផ្លូវ​ជាប់​ស្មេញ​ទៅមុខ​លែងរួច
ហើយ​រថយន្ត​រងគ្រោះ បាន​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ និងរបួស​ព្រូឡាន​ម្នាក់​។ ចំណែក​អ្នកបើក​រថយន្ត​ដឹក​ខ្សាច់​បង្ក
​បាន​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់ស្រមោល​។

ក្រោយពេល​កើតហេតុ​ រថយន្ត​ទាំង​ ២​គ្រឿង ត្រូវបានសមត្ថកិច្ច​ប៉ូលិស​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​
ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់​៕
www.tcnewscambodia.com
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons