Monday, July 16, 2012

លោក ម៉ម សូណង់ដូ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសចំនួន៤


  
                                  Jul-16-2012 ភ្នំពេញ៖
លោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ



 កម្លាំងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆាំ្ន២០១២ បានឃាត់ខ្លួន
លោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅទីស្នាក់ការរបស់លោក
ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវជាមួយ
ឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ។

លោក ខៀវ សុភ័គ បានបន្តទៀតថា បទល្មើសចំនួន៤នោះ រួមមាន
ទី១ ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ
ទី២ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ
ទី៣ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់
ទី៤ ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក្រោយការឃាត់ខ្លួន លោក ម៉ម សូណង់ដូ សមត្ថកិច្ចបាននឹងកំពុង
កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកធ្វើដំណើរមកពីបរទេស
ហើយមកដល់ប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ដែលនៅពេលនោះ លោក ម៉ម សូណង់ដូ បានស្រែកប្រាប់អ្នកកាសែត ដោយមិនខ្លាចរអានៃការចាប់ខ្លួននេះ។

កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបញ្ជាឲ្យតាមចាប់ខ្លួន ប៊ុន រដ្ឋា សម្តេចក៏បាន
បញ្ជាឲ្យតាមចាប់ខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយមិនសំដៅឲ្យចំ បើទោះបុគ្គលនេះ រត់ទៅទីណា
ក៏ដោយ៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons