Tuesday, July 17, 2012

ឃាត់ខ្លួន​គ្រូបង្រៀន​ជនជាតិ​អ៊ិ​​ស្លា​ម​ចាប់​កូនសិស្ស​ស្រី​អនីតិជន​រំលោភ


ដោយ​ ៖ ប្រាថ្នា ថ្ងៃទី 17 កក្កដា 2012ម៉ោង 10:40:01
​ខេត្ដកោះកុង​ ៖​ ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់​ត្រូវ​គ្រូបង្រៀន​ជនជាតិ​ខ្មែរ​អ៊ិស្លាម ចាប់រំលោភ​សេពសន្ថវៈ​ជា​បន្ដ​បន្ទាប់​ ខណៈ​ក្មេង​ស្រី​រស់នៅ​និង​រៀនសូត្រ​ភាសា​អ៊ិ​ស្លា​ម​ជាមួយ​គ្នា​ ។​ ប៉ុន្ដែ​ក្រោយ​ពេល​បែកធ្លាយ​រឿង​នេះ​ ត្រូវ​បាន​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ទៅ​ សមត្ថកិច្ច​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​ ។​
​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ ស្គាល់​ ឈ្មោះ​ថា​ ក​.​រ​.​ហ​ អាយុ​១៤​ឆ្នាំ​ ជា​សិស្ស​ អ៊ិស្លា​ម​ មាន​ទីលំនៅ​ភូមិ​ព្រះ​អង្គ​កែវ​ ឃុំ​ ដង​ពែង​ ស្រុកស្រែ​អំបិល​ ខេត្ដ​កោះ​ កុង​ ។​ រីឯ​គ្រូបង្រៀន​ដែល​ត្រូវ​ចាប់ខ្លួន​ពី​ បទ​ចាប់រំលោភ​ក្មេង​ស្រី​អនីតិជន​ឈ្មោះ​ សេន​ លី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​អ៊ិ​វ​ស្លា​ម​ មុខរបរ​គ្រូបង្រៀន​ឯកជន​ ភាសា​អ៊ិ​ោ​ស្លា​ម​ មាន​ទី​លម​នៅ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ ។​
​អ្នកស្រី​ប៉ោង​ រាំង​ អាយុ​៥៣​ឆ្នាំ​ ត្រូវជា​ ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​ កិច្ច​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ឃើញ​កូនស្រី​មាន​ សភាព​ស្លេកស្លាំង​ខុស​ពី​ធម្មតា​ ទើប​អ្នក​ ស្រី​ជជែក​សួរ​ដេញដោល​កូនស្រី​អំពី​រឿង​ នេះ​ ហើយ​ទីបំផុត​បាន​បែកធ្លាយ​ដឹង​ថា​ កូនស្រី​ត្រូវ​បុរស​ឈ្មោះ​សេន​ លី​ ចាប់​ រំលោភ​ជា​បន្ដបន្ទាប់​ចាប់តាំងពី​ដើមខែ​ កក្កដា​នេះ​មក​ម្ល៉េះ​ ។​ ដោយសារ​តែ​មាន​ ការ​អាម៉ាស់​ និង​ស្អប់ខ្ពើម​ទ​ង្វើ​ពុំគប្បី​យ៉ាង​ នេះ​ ទើប​អ្នកស្រី​សម្រេចចិត្ដ​ដាក់​ពាក្យ​ បណ្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ឈ្មោះ​ សេន​ លី​ ចាត់ការ​តាម​ច្បាប់​ ។​
​អ្នកស្រី​ប៉ោ​ រាំង​ បាន​បន្ដ​ថា​ នៅ​ថ្ងៃ​ទី​ ១៤​ ខែកក្កដា​ ឆ្នាំ​២០១២​ សមត្ថកិច្ច​ នគរបាល​ស្រុកស្រែ​អំបិល​បាន​ឃាត់ខ្លួន​ ជន​រូប​នេះ​រួច​ហើយ​ ដូច្នេះ​អ្នកស្រី​សង្ឃឹម​ថា​ សមត្ថកិច្ច​នឹង​ចាត់ការ​តាម​ច្បាប់​ ជា​មិន​ខាន​ ។​
​មន្ដ្រី​នគរបាល​ស្រុកស្រែ​អំបិល​១​ រូប​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ ពាក្យបណ្ដឹង​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ ការិយាល័យ​នគរបាល​កណ្ដាល​ យុត្ដិធម៌​ ដោយ​មានការ​ឯកភាព​ពី​ព្រះ​ រាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកោះកុង​ បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ ដើម្បី​អនុវត្ដ​តាម​ច្បាប់​រួច​ហើយ​ ៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons