Thursday, July 26, 2012

ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន​


(ដោយ​ វិច្ឆិកា ថ្ងៃទី 26 កក្កដា 2012ម៉ោង 11:31:38)
​ខេត្តបន្ទាយមានជ័យ ​៖​​ ​បុរស​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​មនុស្សឃាត​គិត​ទុកជា​មុន​ កាលពី​ឆ្នាំ​២០១១​ហើយ​បាន​រត់គេច​ខ្លួន​ ទើប​នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ​បុរស​រូប​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់ខ្លួន​បាន ​នៅ​ចំណុច​ភូមិ​ត្រ​សេក​ជ្រុំ​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​ ការ​ឃាត់ខ្លួន​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦១១​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១១​។​
​លោក​វរសេនីយ៍ត្រី​ សៅ​ ប៊ុ​ន​ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួន​ឈ្មោះ​ ស៊ិ​ន​ សំនៀង​ ហៅ ​ហើម​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​សូ​ភី​ សង្កាត់​កំ​ពង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ​។ ​​លោក​អធិការ​បាន​បន្ត​ទៀត​ថា៖​ បុរស​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​ទ​ឃាតកម្ម​គិត​ទុកជា​មុន​និង​ប៉ុនប៉ង ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​ ២០១១​ នៅ​ច​ណុ​ច​វេទិកា​ខេត្ត​ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​ ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​។​
​លោក​វរសេនីយ៍ត្រី​ អ៊ុ​ន​ សំ​អន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​ឲ្យ​ដឹង​ថា ​ឈ្មោះ​ស៊ិ​ន​ សំនៀង​ ហៅ​ហើម​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​ ២៥​ ខែកក្កដា​ ឆ្នាំ​២០១២​ ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២០០ ​និងមាត្រា​២៧​​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons