Thursday, July 26, 2012

ល្បួង​ប្អូន​ថ្លៃបង​អាយុ​១៣​ឆ្នាំ​រំលោភ​បាន​សម្រេច​៣​ថ្ងៃ​ជាប់​គ្នា​បែក​ការណ៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​


(ដោយ​ ៖ គឹម​ សុខជា ថ្ងៃទី 26 កក្កដា 2012ម៉ោង 15:04:38)
​ខេត្ដបាត់ដំបង​ ៖​ មន្ដ្រី​នគរបាល​ស្រុក​ប​វេ​ល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ តាម​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​  បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួងលោម​រំលោភ​ លើ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​សម្រេច​៣​ថ្ងៃ​ជាប់ៗ​គ្នា​ ។​ ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២១-២២-២៣​ ខែកក្កដា​ឆ្នាំ​២០១២​ នៅ​ភូមិ​បឹង​ស្នួល​ ឃុំ​អំពិល​៥​ដើម​ ស្រុក​ប​វេ​ល​ ខេត្ដ​បាត់​ដំបង​ ហើយ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៥​ខែកក្កដា​ ឆ្នាំ​២០១២​ ។​
​លោក​ ឌី​ សា​រ៉េ​ត​ មន្ដ្រី​នគរបាល​ស្រុក​ប​វេ​ល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​ ឡុ​ក​ ណា​ក់​ អាយុ​៣៦​ឆ្នាំ​ ជា​បុរស​ពោះម៉ាយ​ ពី​មុន​ រស់នៅ​ខណ្ឌ​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​ មក​សុំ​ស្នាក់​នៅ​ជាមួយ​បងប្រុស​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ស​.​ស​.​ជ​ អាយុ​ ១៣​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ស្នួល​ ឃុំ​អំពិល​៥​ដើម​ ស្រុក​ប​វេ​ល​ ។​
​លោក​ ឌី​ សា​រ៉េ​ត​ បន្ដ​ថា​ បើ​តាម​សំដី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ គឺ​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១២​ នៅ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ដេក​ក្នុង​មុង​លើ​ផ្ទះ​ម្នាក់ឯង​ក្បែរ​នឹង​មុង​ ជនសង្ស័យ​ ពេល​នោះ​ជនសង្ស័យ​បាន​លូន​ចូល​ទៅ​ចាប់​ខ្ទប់មាត់​ លួងលោម​រំលោភ​លើ​ក្មេង​ស្រី​រង​គ្រោះ​សម្រេច​ម្ដង​ ។​ លុះ​នៅ​ វេលា​ជិត​ភ្លឺ​ថ្ងៃ​ដដែល​ ជនសង្ស័យ​បាន​ ចូល​ទៅ​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​បាន​ សម្រេច​ម្ដងទៀត​ ដោយ​លួងលោម​និង​ គំរាម​ហើយមិន​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​និយាយ​ប្រាប់​ឪពុក​ម្ដាយ​នោះ​ទេ​ ។​
​ប្រភព​ដដែល​បន្ដ​ថា​ លុះ​នៅ​យប់​ថ្ងៃ​ទី​២៣​ខែ​ឆ្នាំ​ដដែល​បុរស​រូប​នេះ​នៅ​ពេល​ត្រឡប់​មក​ពី​ បាញ់​សត្វ​កណ្ដុរ​​ ក៏​ចាប់​បី​ក្មេង​ស្រី​រង​គ្រោះ​យក​ទៅ​រំលោភ​នៅ​ ក្រោលគោ​ក្រោយ​ផ្ទះ​បាន​សម្រេច​ម្ដង​ទៀត​ ។​
​បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​រំលោភ​ជា​ បន្ដបន្ទាប់​ រូប​នាង​ក្មេង​ស្រី​រង​គ្រោះ​មាន​ សភា​ពេ​ស្លេកស្លាំង​ ធ្វើ​ឱ្យ​អ្នក​ជិតខាង​ រួម​ទាំង​អាណាព្យាបាល​មានការ​សង្ស័យ​ក៏​ ហៅ​ក្មេង​ស្រី​រង​គ្រោះ​មក​សួរនាំ​ ទើប​ដឹង​ថា​ បុរស​ពោះម៉ាយ​ឈ្មោះ​ ឡុ​ក​ ណា​ក់​ ដែល​មក​សុំ​ស្នាក់​នៅ​ជាមួយ​បងប្រុស​ បាន​ចាប់រំលោភ​នាង​បាន​សម្រេច​ជា​បន្ដ​បន្ទាប់​ ។​
​ជនសង្ស័យ​ ឡុ​ក​ ណា​ក់​ បន្ទាប់​ពី​ត្រូវ​ សមត្ថកិច្ច​ចាប់ខ្លួន​ បាន​សារភាព​ថា​ ខ្លួន​ ពិតជា​បាន​លួងលោម​រំលោភ​ក្មេង​ស្រី​ រង​គ្រោះ​ខាងលើ​បាន​សម្រេច​៣​ថ្ងៃ​ជាប់ៗ​ គ្នា​ប្រាកដ​មេន​ លុះ​នៅ​ថ្ងៃ​ទី​២៥​ខែកក្កដា​ ឆ្នាំ​២០១២​ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ ទៅ​ឃាត់ខ្លួន​នាំ​មក​អធិការដ្ឋាន​នគរបាល​ ស្រុក​ប​វេ​ល​តែ​ម្ដង​ ។​
​លោក​ ឌី​ សា​រ៉េ​ត​ បញ្ជាក់​ថា​ ជន​សង្ស័យ​ ឡុ​ក​ ណា​ក់​ ជា​បុរស​ពោះម៉ាយ​ ហើយ​បាន​មក​សុំ​ស្នាក់​នៅ​ជាមួយ​បងប្រុស​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ គឺជា​ប្អូនថ្លៃ​របស់​ បងប្រុស​ជនសង្ស័យ​ ។​
​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​ ខាង​ក្រុម​ គ្រួសារ​ជនសង្ស័យ​ ឡុ​ក​ ណា​ក់​ បាន​សម្រប​សម្រួល​ជាមួយ​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ ដោយ​សុំ​យក​គ្នា​ជា​ប្ដី​-​ប្រពន្ធ​ ប៉ុន្ដែ​ដោយ​ សារ​តែ​ក្មេង​ស្រី​រង​គ្រោះជា​អនីតិជន​អាយុ​ ទើបតែ​១៣​ឆ្នាំ​ គឺ​មិន​អាច​ទៅ​រួច​ ។​ បន្ទាប់​ពី​សម្របសម្រួល​មិន​ត្រូវ​គ្នា​ ជនសង្ស័យ​ ក៏​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ប​វេ​លក​សាង​សំណុំរឿង​បញ្ជូន​ទៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ និង​បន្ដ​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ អង្គការ​បន្ទាយស្រី​ប្រចាំ​ខេត្ដបាត់ដំបង​ និង​មន្ទីរ​កិច្ចការ​នារី​នាំ​យក​ទៅ​ថែរក្សា​ ៕អត្ថបទនគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons