Saturday, July 28, 2012

ឡិច​ស៊ី​សមី​នី​ក្រឡាប់​ផ្ងារជើង​អូស​៧០​ម៉ែត្រ​លើ​ផ្លូវជាតិ​លេខ​៥


ដោយ​ ៖ វិច្ឆិកា ថ្ងៃទី 28 កក្កដា 2012ម៉ោង 19:03:32
​ប៉ោយ​ប៉ែ​ត​ ៖​ រថយន្ដ​ឡិច​ស៊ី​សមី​នី​ ពណ៌​ខ្មៅ​១​គ្រឿង​ បាន​ក្រឡាប់​ផ្ងារជើង​អូស​ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ​ នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១២​ នៅ​ខាង​លិ​ង​ខ្លោងទ្វារវត្ដ​ស្ទឹង​បត់​ ភូមិ​ស្ទឹង​បត់​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ បណ្ដា​ឱ្យ​នារី​វ័យក្មេង​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​៥​នាក់​ទៀត​រង​របួសធ្ងន់​ទៅសង្រ្គោះនៅមន្ទីរពេទ្យ ។​
​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ រថយន្ដ​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា​មក​ពី​រមណីយដ្ឋាន​ដុ​ង​អារញ្ញ​ បើក​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​៥​ក្នុង​ល្បឿន​យ៉ាង​លឿន​ និង​មាន​ភ្លៀងរលឹម​ លុះ​មក​ដល់​កន្លែង​កើតហេតុ​មិនដឹង​ជា​វាក់​អ្វីមួយ​ ធ្វើ​អ្នក​បើក​បរជាន់​ហ្វ្រាំង​ហើយ​ក្រឡាប់​ផ្ងារជើង​អូស​ប្រមាណ​៧០​ម៉ែត្រ​ បែប​នេះ​ ៕nokor wat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons