Saturday, July 28, 2012

ប្រទះឃើញ សពបុរសម្នាក់អណ្តែត ក្នុងទឹកស្រះ

  Jul-28-2012

                                     

                                     

តាមការរៀបរាប់របស់លោក វ៉ាត សាវ៉ន ត្រូវជាបងប្រុសរបស់សពបានឲ្យដឹងថា សពបុរសម្នាក់ដែលប្រជាពលរដ្ឋ
ប្រទះឃើញអណ្តែតទឹកស្រះនេះ ជាប្អូនប្រុសរបស់ខ្លួនឈ្មោះ វ៉ាត ស្រស់ អាយុ ២៦ឆ្នាំ មានប្រពន្ឋ-កូន ២នាក់។
លោក វ៉ាត សាវ៉ន ក៏បន្តទៀតថា កាលពីមួយថ្ងៃមុន ជនរងគ្រោះបានទៅលេងផ្ទះរបស់ខ្លួនមួយភ្លែត ហើយក៏ត្រឡប់
ទៅវិញ ដោយនិយាយថា ទៅមាត់ទន្លេលេង។ ចាប់ពីពេលនោះក៏បាត់ខ្លួនតែម្តង។
ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្នុងទឹកស្រះខាងក្រោយផ្ទះ កាលពីវេលាម៉ោង
២រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា ជនរងគ្រោះចូលចិត្តដើរផឹកស្រា ពោលគឺជនរងគ្រោះស្រវឹងរាល់ថ្ងៃតែម្តង។
ប្រជាពលរដ្ឋបានបន្តថា បុរសរងគ្រោះ វ៉ាត ស្រស់ ប្រហែលជាស្រវឹង ហើយដើរមកងូតទឹកលង់ស្លាប់ទៅ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ជនរងគ្រោះត្រូវបានប្រពន្ធលែងលះ ព្រោះតែដើរផឹកស្រវឹងស្ទើររាល់នោះ។
ប្រភពបានបន្តថា ជនរងគ្រោះហាក់ដូចមានវិបត្តិផ្លូវចិត្ត គឺបន្ទាប់ពីលែងលះជាមួយប្រពន្ធនោះទេ ហើយជនរងគ្រោះ
គ្មានកន្លែងស្នាក់នៅសមរម្យនោះទេ គឺដើរដេកតាមសំយ៉ាបផ្ទះគេ ឬដេកតាមចេតីយ៍ ក្នុងវត្តច្បារអំពៅជាដើម។

ក្រោយពីបានស្រង់ឡើងលើគោក សមត្ថកិច្ចធ្វើការពិនិត្យរួចរាល់ ក៏ប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើ
បុណ្យនៅវត្តច្បារអំពៅតែម្តង៕
www.tcnewscambodia.com 
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons