Friday, July 20, 2012

ឃាត់ខ្លួនអ្នកជួញដូរនិងអ្នកប្រើប្រាស់ថ្នាំញៀន០៥នាក់និងថ្នាំញៀន៤៥គ្រាប់


(ដោយ៖អ៊ិនសាមិត្តប៉ោយ​ប៉ែត)៖នគរបាល​ក្រុងប៉ោយប៉ែត​​ចេញប្រតិ​បត្តិការ​ណ៏​​ចុះ​បង្រ្កា​ប​ឃាត់ខ្លួន​​ជនសង្ស័យ​​បាន៥នាក់ ​ក្នុងនោះ ​អ្នក​ជួញដូរ​ថ្នាំ ​ញៀន​ខុសច្បាប់​​ពីរនាក់​ប្តី​ប្រពន្ធ​ និង​អ្នក​ប្រើ​ប្រាស់​៣​នាក់​ទៀត។​ការឃាត់​​ខ្លួនជន​​សង្ស័យ​​ទាំងនោះ បា​ន​ធ្វើ​ឡើង ​នៅវេលា​យប់ ​ថ្ងៃ​ទី១៦​ ខែ​កក្កដា ឆ្នាំ​២០១​២ នៅចំណុច​​ក្រោយ​ផ្សាររ៉ា ​ស្ថិត​នៅភូមិ -​សង្កាត់- ​ក្រុង ប៉ោយប៉ែត ខេ​ត្ត​បន្ទាយ​មានជ័​យ និងធ្វើការ​​ឆែកឆេរក​​ឃើញ និង​ដក​ហូត​បាន​ថ្នាំ​ញៀន​​​ចំនួន៤៥គ្រាប់​។​លោក​វរសេនីយ៍ត្រី អ៊ុំ ​សុផល អធិការ​ន​គរបាល​ក្រុងប៉ោ​យ​ប៉ែត បា​នឲ្យ​ដឹង​ថា៖​ ការឃាត់​ខ្លួនជន​សង្ស័យ​ជួញដូរ និងប្រើប្រាស់​ថ្នាំញៀន​រួមទាំង​វត្ថុតាង​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច ធ្វើការ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​តាមជំនាញ ហើយកំណត់​មុខសញ្ញា​ជនសង្ស័យ​ពីរនាក់ ប្តី​ប្រពន្ធ និងបាន​ឃាត់ខ្លួន​អ្នកទាំងពីរ​នាក់ ដែលប្តី​មាន​ឈ្មោះ​រ៉ាន វុទ្ធី អាយុ​៣២ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ផេង សារ៉ាយ អាយុ​២៥ឆ្នាំ រស់នៅ​ភូមិ សង្កាត់ ខាងលើ ហើយ​សមត្ថកិច្ច​ធ្វើការ ឆែកឆេរ​រកឃើញ​ដកហូត​ថ្នាំប្រភេទ គ្រាប់​មេតំហ្វេតាមីន​ចំនួន៤៥​គ្រាប់។លោក​អធិការបាន​បន្តឲ្យដឹង​ទៀតថា៖ បន្ទាប់​ពីសមត្ថកិច្ច​ឃាត់ខ្លួនពីរ​នាក់ប្តី​ប្រពន្ធ​រួច ក៏បន្ត​ទៅឃាត់​ខ្លួន​អ្នកប្រើប្រាស់​ថ្នាំញៀន​៣នាក់​ទៀត ដែលមានឈ្មោះទី​១៖ ចាប ម៉េង ភេទ ប្រុស អាយុ៤០ឆ្នាំ ទី២៖ឌី ម៉ូវ ភេទប្រុស អាយុ១៧ឆ្នាំ ទីម៉ៅ រី ភេទប្រុស​ អាយុ ១៥ឆ្នាំ ពួកគេ​ទាំង៣នាក់ រស់នៅ​ភូមិ សង្កាត់ ខាង​លើ។លោក​អធិការ​បានបន្ត​ឲ្យដឹងទៀត​ថា៖ជនសង្ស័យ​ជួញដូរ និងប្រើប្រាស់​ថ្នាំញៀន​ទាំង ៥នាក់ នគរបាល​ក្រុងប៉ោយប៉ែត​កំពុងកសាង​សំណុំរឿង​ដើម្បីបញ្ជូន​ជនសង្ស័យ​និងវត្ថុតាង ទៅកាន់​ការិយាល័យ​ជំនាញ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមាន​ជ័យ​ដើម្បីយក​ទៅ​ចាត់​ការ​តាមនីតិវិធី​ច្បាប់​បន្តទៀត​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons