Thursday, July 12, 2012

ទាហានថៃចុះពិនិត្យភូមិសាស្ត្រនៅ​តំបន់គ្មានកងទ័ពបណ្តោះអាសន្ន​មុខប្រាសាទព្រះវិហារ​


កង​ទាហាន​ឈុតខ្មៅដែល​មាន​ប៉ូលិស​ហែហម​ផងបាន​ជិះ​អេ​រីកូចំនួន​ពីរ​គ្រឿងចុះ​មើល​ភូមិសាស្ត្រនៅ​ចំណុច​មុខ​ផ្ទះ
​ក្រហមស្ថិត​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារកាលពី​ព្រឹក​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​មិន​បង្ក​ឲ្យមាន​ភាព​តានតឹង
​រវាងក​ង​ទ័ព​កម្ពុជា និង​កងទ័ព​ថៃ  នៅតាម​បណ្តោយ​ព្រំដែន បាន​ប្រឈមមុខ​ដាក់គ្នា​ចាប់តាំងពី​ថ្ងៃ​ទី​១៥​ ​កក្កដា ឆ្នាំ​
២០១២ឡើយ​ ។​


​លោក​ឧត្តមសេនីយ៍ឯកស្រី ឌឹ​ក មេបញ្ជាការ​កងពល​ធំ​លេខ​៣ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារបាន​បញ្ជាក់​ដោយ​ខ្លីនៅ​
រសៀល​ថ្ងៃ​ទី​១២​កក្កដាឆ្នាំ​២០១២​ថាសភាព​ការណ៍​​ព្រំដែន​ប្រាសាទ​ព្រះវិហារមកដល់​រសៀល​នេះមាន​លក្ខណៈ​ធម្មតា
មិន​មាន​ភាព​តានតឹង​ណាមួយ​ទេ​ ។​


​ជា​ការកត់សម្គាល់វត្តមាន​របស់​កងទ័ព និង​ប៉ូលិស​ថៃ មក​កាន់​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅមុខ​ប្រាសាទ​ព្រះ
វិហារនា​ថ្ងៃ​ទី​១២​កក្កដា ឆ្នាំ​២០១២ បាន​ធ្វើឡើងតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១១​កក្កដា ឆ្នាំ​២០១២
តាមរយៈ​លោក​នាយ​ឧត្តមសេនីយ៍ជា តារា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កងទ័ពប្រចាំ
​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រកាស​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដក​កងទ័ព​ជា​ឯកតោ​ភាគី នៅ​ថ្ងៃ​ទី​១៧និង
​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារស្រប​តាម​ដីកា
​របស់​តុលាការ​ឡាអេ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០០៨​ ។​


​ក៏​ប៉ុន្តែ​លោក​នាយ​ឧត្តមសេនីយ៍ជាតារា បាន​លើកឡើង​ថាការដក​ទ័ព​នោះក៏​ត្រូវតែ​មាន​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី
ចូលរួម​សង្កេតការណ៍​ផងដែរ ​៕ ​


អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons