Friday, July 13, 2012

ស្រវឹងធា្លក់ភែ្នកបើកម៉ូតូបុករ៉ឺម៉កម៉ូតូ ស្លាប់៤នាក់ របួសធ្ងន់២នាក់

  Jul-13-2012
តាកែវ​៖ ​មនុស្ស​ ៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​ករណី​
គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ​ស៊េរី​ឆ្នាំ​២០០៤​ បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ក្នុង​ទិសដៅ​ច្រាស​គ្នា​រួចមក​។​
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១៧យប់ថ្ងៃទី ១២ កក្កដា ឆ្នាំ​២០១២ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៣២​
ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ ចំណុច​ភូមិស្វាយ ឃុំ​ត្រពាំង​ចំលង ស្រុកត្រាំកក់​។

                                     

លោក ធី វណ្ណា អធិការរង​ទទួលបន្ទុក​ចរាចរ​ផ្លូវគោក បាន​ប្រាប់ឲ្យដឹង​ថា ​ភាគី​អ្នក​ជិះ​ម៉ូតូ​ស៊េរី​២០០៤​ ដែល​ស្លាប់​នៅ​
កន្លែង​កើតហេតុ​ និង​រង​របួស​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​មាន​ ទី​១ឈ្មោះ ឡេន សំណាង ភេទ​ប្រុស អាយុ
២៥​ឆ្នាំ ជា​អ្នកបើកបរ​(ស្លាប់ រស់នៅ​ភូមិ​ត្រពាំង​ខ្ចៅ ឃុំ​អូ​សារាយ ស្រក​ត្រាំកក់ ខេត្តតាកែវ។ ទី​២ឈ្មោះ ឡេ​ន នួន
ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្លាប់ រស់នៅ​ភូមិបឹង​សា​ទង ឃុំអូ​សារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទី​៣ឈ្មោះ ឡា​ច ចាន់ធី
ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ស្លាប់​ រស់នៅ​ភូមិ​ត្រពាំង​ខ្ចៅ ឃុំ​អូ​សារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​។ ទី៤ឈ្មោះ នេ ហ៊ីម
ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​ រង​របួសធ្ងន់​ រស់នៅ​ភូមិ​បឹង​សា​ទង ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​ចំណែក​ភាគី​ខាងម៉ូតូ​រ៉ឺម៉ក​មាន ​ទី​១ឈ្មោះ ស៊ីម សា​រុំ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​បើកបរ​រ៉ឺម៉ក​ បាន​ស្លាប់​បន្ទាប់ពី​ដឹក​ទៅ​
សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ហើយ​មាន​រស់នៅ​ភូមិ​ពោធិ៍​ដុះ ឃុំត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ទី​២ឈ្មោះ
ទៀង តុលា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រង​របួស​ធ្ងន់​មាន​ទីលំនៅ​ភូមិ-ឃុំ​ជាមួយគ្នា​ខាងលើ​។

តាម​
ប្រភព​ពី​អ្នកឃើញ​ហេតុការណ៍​បានឲ្យដឹងថា មុនពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ ស៊េរី២០០៤ បិត​តែម​ឡើង២​០១២
ជិះ​គ្នា​ ៤​នាក់ក្នុងស្ថានភាពស្រវឹង ​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិចទៅកើត​ក្នុង​ល្បឿន​លឿន​។ ​លុះដល់​ចំណុច​កើតហេតុ
ម៉ូតូ​នោះ​ក៏បាន​បោល​បុក​ម៉ូតូ​រ៉ឺម៉ក​ដែល​ជិះ​គ្នា ​២​នាក់​ក្នុង​ទិសដៅ​ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​លាន់ឮ​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​
ភាគី​ម៉ូតូ​រ៉ឺម៉ក​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់ រីឯ​ភាគី​ម៉ូតូ​៤ ស្លាប់​៣​នាក់ របួសធ្ងន់​ម្នាក់​។

ក្រោយពេលកើតហេតុ មធ្យោបាយ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រុក​ត្រាំកក់​អូស​យកទៅ​រក្សាទុក​៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons