Tuesday, July 10, 2012

បើក​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ​ថ្នាក់​តំបន់​រវាង​ ខេត្ដបន្ទាយមានជ័យ​នឹង​ខេត្ដ​ស្រះ​កែវ​


ដោយ​ ៖ ទឹកថ្លា ថ្ងៃទី 10 កក្កដា 2012ម៉ោង 17:52:07
ខេត្ដ​ស្រះ​កែវ​-​បន្ទាយ​មាន​ជ័យ​ ៖​ អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​និង​អាជ្ញាធរ​ខេត្ដ​ស្រះ​កែវ​ បាន​បើក​កិច្ចប្រជុំ​គណៈ​កម្ម​ការ​ព្រំដែន​កម្ពុជា​-​ថៃ​ថ្នាក់​តំបន់​មួយ​ រួម​គ្នា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​នៃ​សណ្ឋាគារ​អារញ្ញ​មឿ​ម៉េ​ត​ ស្រុក​អារញ្ញ​ ក្រោម​អធិបតីភាព​លោក​ អ៊ុ​ង​ អឿ​ន​ អភិបាល​ ខេត្ដបន្ទាយមានជ័យ​,​ លោក​ សានី​ត​ សាក​ស៊ុ​ក​ស៊ី​ អភិបាលខេត្ដ​ស្រះ​កែវ​ ។
ភាគី​ខេត្ដ​ទាំង​២​បាន​លើក​ឡើង​នូវ​របៀប​វរ​៣​មក​ពិភាក្សា​រួម​គ្នា​ ដែល​របៀប​វារ​នោះ​បាន​ពិភាក្សា​លើ​ការ​កំណត់​បើក​ច្រកព្រំដែន​របៀង​ សេដ្ឋកិច្ច​“​បាន​មូ​ន​ ពិត​មុន​”(​ភាសា​ថៃ​)​ដែល​ប្រឈម​នឹង​ ច្រក​អូរ​នាង​ ស្ថិត​ក្នុងស្រុក​ស្វាយចេក​ និង​ច្រក​អន្ដរជាតិ​ណ​ង​អៀន​ ប្រឈម​នឹង​ច្រក​ស្ទឹង​បត់​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ពិភាក្សា​លើ​ប្រធានបទ​សហគមន៍​អាស៊ាន​សេដ្ឋ​ កិច្ច​ សង្គមកិច្ច​និង​សន្ដិសុខ​ សង្គម​នៃ​ប្រទេស​ទាំង​២​ខេត្ដ​ទាំង​២​ ។
លោក​ អ៊ុ​ង​ អឿ​ន​ អភិបាលខេត្ដ​បន្ទាយ​ មាន​ជ័យ​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ យើង​ទទួល​បាន​សន្ដិភាព​ ស្ថិរភាព​នៅ​ តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ខេត្ដ​ទាំង​២​ ប្រទេស​យើង​ទាំង​២​ ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេស​ចរណ៍​ ហើយ​ត្រូវ​បន្ដ​កិច្ចសហការ​លើ​ គ្រប់​វិស័យ​ ដើម្បី​អនុវត្ដ​តាម​ទិស​ដៅ​អាស៊ាន​វាសនា​តែ​មួយ​ ពិសេស​ពី​ពេល​បច្ចុប្បន្ន​ដល់​ឆ្នាំ​២០១៥​។​ កន្លង​មក​យើង​បាន​រួម​គ្នា​ធ្វើ​កិច្ចការ​យ៉ាងច្រើន​ ហើយ​ ទទួល​បាន​ជោគជ័យ​ជា​បន្ដបន្ទាប់​ ជាក់​ស្ដែង​ការ​រួម​គ្នា​ដោះស្រាយ​ធ្វើ​ឱ្យ​មាន​សន្ដិភាព​នៅ​តាម​ព្រំដែន​ បង្ក​លក្ខណៈ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​ប្រជាជន​យើង​ សម្រួល​ដល់​ដំណើរការ​រ​ទេសចរណ៍​ ពិសេស​យើង​បាន​កសាង​ប្រវត្ដិសាស្ដ្រ​រវាង​ខេត្ដ​ យើង​ទាំង​២​ ដូច​ជា​ពិធី​អបអរសាទរ​ខួប​ លើក​ទី​៦០​ឆ្នាំ​ ថ្ងៃ​ទំនាក់ទំនង​ការទូត​រវាង​ ប្រទេស​ទាំង​២​ ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះរាជាណាចក្រ​ថៃ​ ស្រប​ពេល​នោះ​ខេត្ដ​យើង​ទាំង​២​បាន​ធ្វើ​ពិធី​ផ្លាស់​ប្ដូរ​ទិ​ដ្ឋ​ការ​ នៅ​ស្ថាន​មិត្ដភាព​កម្ពុជា​-​ថៃ​ ។​ ថ្មីៗ​នេះ​ កាលពី​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ប្រទេសទាំង​២​បាន​ផ្លាស់​ប្ដូរ​រថយន្ដ​ចំនួន​៨០​គ្រឿង​ ចេញ​-​ចូល​ក្នុង​ប្រទេស​ដោយ​ផ្អែក​តាម​អនុស្សរណៈ​យោគយល់​គ្នា​ (​ MOU)​ កាលពី​ឆ្នាំ​២០០៨​កន្លង​មក​ ​កិច្ច​សហ​ប្រតិបត្ដិការ​ល្អ​ ស្នើ​ឱ្យ​យើង​រក្សា​បន្ដ​ដើម្បី​ ផលប្រយោជន៍​ប្រទេស​និង​ប្រជាជន​យើង​ទាំង​២​ ៕nokowat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons