Wednesday, July 11, 2012

កម្ពុជាពង្រឹងកងទ័ព​នៅតំបន់​ប្រាសាទព្រះវិហារ​​ឡើងវិញ​ប​ន្ទាប់ពីការប្រកាសដក​

ព្រហស្បតិ៍ 12 កក្តដា 2012 - 8:23 am
ប្រភពពីមន្រ្តីយោធា​​ខ្មែរ ដែលឈរជើង​នៅតំបន់ប្រាសាទព្រះវិហារ​នៅព្រឹកថ្ងៃព្រហស្បតិ៏​នេះបាន​ឲ្យ​ដឹង​​​ ថា ​កង​ទ័ពកម្ពុជា ត្រូវបានគេប្រកាស​ឲ្យពង្រឹងឡើងវិញ គឺភ្លាមៗ​បន្ទាប់​ពីមានសេចក្ដី​រាយការណ៏ ពីគម្រោង​ដកទ័ព​ចេញពីតំបន់​នេះ​យ៉ាងយូរ​នៅថ្ងៃទី១៧-១៨​កក្កដា  ជាផ្នែក​ដើម្បី​ងនុវត្តន៏​តាមសាលក្រម​របស់​តុលាការ​ទីក្រុងឡាអេ​នោះ។
កងទ័ពខ្មែរ ដែលកំពុងឈរជើង នៅតំបន់ប្រាសាទព្រះវិហារ
ប្រភពនេះ​បានបន្តឲ្យដឹងថា​ មូលហេតុ ដែលបណ្ដាលឲ្យមានការពង្រឹងជើងការឡើងវិញ​ដូច្នេះ គឺ​ដោយសារតែផែនការដកកងទ័ព​នោះ ពុំទាន់ទទួលបានការឯកភាព ពីភាគី​ថៃ​ ។
គួររំឭក​សាលក្រម​ របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីខែកក្កដា ឆ្នាំទៅ  បាន​តម្រូវ​ឲ្យ​កងទ័ព​នៃ​ប្រទេសទាំងពីរ ដកចេញពីតំបន់​ដែលត្រូវកំណត់​ថា ជាតំបន់​ដែល​គ្មានកងទ័ពបណ្ដោះ​អាសន្ន នៃ តំបន់ប្រាសាទ​ព្រះវិហារ ។​ប៉ុន្តែការអនុវត្តន៏ចំពោះអ្វី​ដែលមានចែងក្នុងសាលក្រម​នោះ​​រហូត​​មកដល់ពេល ​នេះ នៅ​តែ​ឧសគ្គ​នៅឡើយ ៕អត្ថបទFree press

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons