Wednesday, July 4, 2012

ឪពុកដែល​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ឯងតាំងពី​អាយុ​៧​ឆ្នាំ​ដល់​១៧​ឆ្នាំ​បានសម្រេចចិត្តចង.កធ្វើអត្តឃាតហើយ

ដោយ​ ៖ ស៊ា​ង​ ឡាយ​ ​ ថ្ងៃទី 05 កក្កដា 2012ម៉ោង 09:10:08
​ខេត្ដក្រចេះ​៖​កម្លាំង​ នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ក្រចេះ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ រំលោភ​សេពសន្ថវៈ​ លើ​កូនស្រី​ខ្លួនឯង​បាន​សម្រេច​ជា​ច្រើន​ដង​បញ្ជូន​មក​កាន់​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ក្រចេះ​ កាលពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១២​ ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី​ ក្រុង​ក្រចេះ​ ខេត្ដក្រចេះ​ ។​
​លោក​ហួត​ លឹ​ម​ហ៊ា​ង​ នាយ​រង​កា​រិ​យា​ ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ដ​បាន​ប្រាប់​ ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ស​ តី​ ហៅ​ផាត​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​សង្កាត់​អូរ​ឫស្សី​ ក្រុង​ក្រចេះ​ ខេត្ដក្រចេះ​ ត្រូវ​បាន​នគរបាល​ ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កូន​ ស្រី​ខ្លួនឯង​ឈ្មោះ​ច​.​រ​.​ន​.​ អាយុ​១៧​ឆ្នាំ​ បាន​សម្រេច​ជា​ច្រើន​ដង​ ខណៈ​ពេល​ ម្ដាយ​មិន​នៅផ្ទះ​ ។​
​ មន្ដ្រី​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ក្រចេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​នារី​រង​គ្រោះ​ភ្លាម​ នគរបាល​ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​តែ​ម្ដង​ ។​ មន្ដ្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ ឈ្មោះ​ស​ តី​ ហៅ​ផាត​ នេះ​បាន​ធ្វើ​សកម្ម​ ភាព​ចាប់រំលោភ​លើ​កូនស្រី​ខ្លួនឯង​តាំង​ ពី​រូប​នាង​នៅ​មាន​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ​ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​នារី​រង​គ្រោះ​ មាន​អាយុ​១៧​ឆ្នាំ​ហើយ​ ។​
​ ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រូប​នាង​ត្រូវ​បាន​ឪពុក​ចាប់រំលោភ​សេពសន្ថវៈ​ជា​ច្រើន​ដង​មក​ហើយ​ ប៉ុន្ដែ​ នាង​មិន​ហ៊ាន​ប្រាប់​ម្ដាយ​ទេ​ ព្រោះ​រាល់​ ការ​រំលោភ​ម្ដងៗ​ ឪពុក​តែង​គំរាម​មិន​ ឱ្យ​និយាយ​ប្រាប់​ម្ដាយ​នាង​ ឬ​អ្នក​ណា​ ឡើយ​ បើ​មិន​ស្ដាប់​តាម​គឺ​ជនល្មើស​នឹង​ វាយ​ធ្វើបាប​និង​សម្លាប់​ចោល​ ។​ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​តែងតែ​បង្កជម្លោះ​ជា​ មួយ​ប្រពន្ធ​រហូត​ដល់​ប្រពន្ធ​ទ្រាំ​លែង​បាន​ ក៏​សម្រេចចិត្ដ​លែងលះ​គ្នា​តែ​ទុក​ឱ្យ​កូន​ រស់នៅ​ជាមួយ​ប្ដី​ទាំងអស់​ ។​ ក្មេង​ស្រី​រង​ គ្រោះ​បាន​បន្ដ​ទៀត​ថា​ នៅ​ថ្ងៃ​ទី​១៧​ ខែ​ មិថុនា​ ឆ្នាំ​២០១២​ រូប​នាង​មាន​អាការ​ មិន​ស្រួលខ្លួន​ ហើយ​ជនសង្ស័យ​ដែល​ជា​ ឪពុក​ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ទើប​ដឹង​ ថា​ក្មេង​ស្រី​រង​គ្រោះ​មាន​ផ្ទៃពោះ​១៦​សបា្ដហ៍​ និង​៣​ថ្ងៃ​ ។​ ពេល​នោះ​ជនល្មើស​ដែល​ជា​ឪពុក​បាន​គំរាម​ឱ្យ​នាង​យក​កូន​ចេញ​មិនតែប៉ុណ្ណោះ​ ជនល្មើស​ប្រឹង​យកដៃ​កាយ​ពោះ​នាង​ដើម្បី​ឱ្យ​កូន​រលូតហើយ​ជនល្មើស​នៅ​តែ​បន្ដ ​ចាប់រំលោភ​លើ​រូប​នាង​ដូច​ពេល​មុនៗ​ដដែល​ ។​
​រហូត​ដល់​នាង​ទ្រាំ​លែង​ បាន​នៅ​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១២​ នាង​ទៅ​រស់​ជា​ មួយ​ម្ដាយ​នៅ​ឯ​ស្រុក​ស្នួល​ ហើយ​បាន​ និយាយ​ប្រាប់​ម្ដាយ​ ។​ ពេល​ឮ​កូន​និយាយ​ ពី​រឿង​ឪពុក​ចាប់រំលោភ​ភ្លាម​ ម្ដាយ​នារី​ រង​គ្រោះ​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ អតីត​ប្ដី​តែ​ម្ដង​ ។​
​ គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១២​នេះ​ ឳ​ពុក​ដែល​ចាប់រំលោភ​កូនស្រី​ឯង​ បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ហើយ​ ៕អត្ថបទ​nokowat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons