Wednesday, July 4, 2012

ថ្នាំពេទ្យ​ខុសច្បាប់​ជាង​២​ម៉ឺន​គ្រាប់​ស្មើនឹង​៣៥,៥​គីឡូក្រាម​​ត្រូវ​សមត្ថកិច្ច​ឆែក​រក​ឃើញ​នៅ​ក្នុង​ទីតាំង​លក់​ឱសថ​របស់​ជនបរទេស

ដោយ​ ឡាំសុធា ថ្ងៃទី 04 កក្កដា 2012ម៉ោង 17:34:25
ខេត្ដសៀមរាប ៖​ សមត្ថកិច្ចចម្រុះរបស់ខេត្ដសៀមរាបបានបើកប្រតិបត្ដិការឆែកឆេរទីតាំងលក់ថ្នាំពេទ្យខុសច្បាប់មួយកន្លែងរបស់ជនជាតិកូរ៉េនៅកណ្ដាលក្រុងសៀមរាប ដោយ​បានរកឃើញឱសថមិនប្រក្រតីជាងម៉ឺនគ្រាប់ស្មើនឹង៣៥,៥គីឡូក្រាមត្រូវបានដកហូតនិងផាកពិន័យជាប្រាក់លានរៀលតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ
ការចុះឆែកឆេរទ្រង់ទ្រាយធំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទីខែកក្កដាឆ្នាំ២០១២ស្ថិតក្នុងភូមិក្រួសសង្កាត់ស្វាយដង្គំក្រុងសៀមរាបផ្ទះលេខA១៩តាមបណ្ដោយ​ផ្លូវជាតិលេខដែលមានកម្លាំងសហការពីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដនាយកដ្ឋាប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមន្ទីរសុខាភិបាលខេត្ដការិយាល័យនគរបាលអន្ដោប្រវេសន៍ខេត្ដក្រោមកិច្ចដឹកនាំបញ្ជា​ដោយ​លោកជួនសុបញ្ញាព្រះរាជអាជ្ញារងនិងជាតំណាងអយ្យការសាលាដំបូងខេត្ដសៀមរាប
ក្រុមសមត្ថកិច្ចដែលចុះប្រតិបត្ដិការបានឱ្យដឹងថាជនជាតិកូរ៉េដែលបើកលក់ឱសថខុសច្បាប់នេះមានឈ្មោះគឹដុជុលភេទប្រុសអាយុ៤៨ឆ្នាំចូលមកប្រទេសកម្ពុជាដើម្បីរកស៊ីសមត្ថកិច្ចបន្ដថាទីតាំងរបស់ជនជាតិកូរ៉េនេះបើកលក់ថ្នាំពេទ្យជាយូរមកហើយតែមិនមានសមត្ថកិច្ចណាដឹងនោះទេទើបគេបើកដំណើរការជាហូរហែររហូតមកដល់ពេលនេះ
លោកអនុសេនីយ៍ឯកវ៉ាន់រិទ្ធនាយរងការិយាល័យអន្ដោប្រវេសន៍បានឱ្យដឹងថាលោកបានចុះធ្វើកិច្ចការផ្នែករដ្ឋបាលជនបរទេសស្រាប់តែឃើញទីតាំងមួយនេះមានដាក់តាំងលក់ថ្នាំពេទ្យជាច្រើនមុខ ដោយ​មានការសង្ស័យលោកក៏បានរាយការណ៍ទៅស្ថាប័នជំនាញដើម្បីចុះមកត្រួតពិនិត្យ
លោកអនុសេនីយ៍ឯកឡុសំអឿនាយផ្នែកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឱ្យដឹងថាថ្នាំពេទ្យខុសច្បាប់ដែលរកឃើញនៅក្នុងទីតាំងនេះមាន៤០មុខចំនួន២០.៥១៧គ្រាប់ស្មើនឹង៣៥,៥គីឡូក្រាម
ចំណែកលោកវរសេនីយ៍ទោសឿសេននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដសៀមរាបបានឱ្យដឹងថានេះជាប្រតិបត្ដិការជោគជ័យមួយថ្មីទៀតរបស់ក្រុមសមត្ថកិច្ចដែលមានការដឹកនាំ​ដោយ​តំណាងអយ្យការក្នុងការបង្ក្រាបនិងឆែកឆេរទៅលើទីតាំងបើកលក់ឱសថខុសច្បាប់របស់ជនបរទេសហើយបានរកឃើញឱសថដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនមានចុះព្ជានិងទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាលលោកសឿសេនបន្ដថាតាមការសាកសួរទៅលើជនជាតិកូរ៉េរូបនេះបានប្រាប់ថាថ្នាំពេទ្យខ្លះទិញនៅទីផ្សារកម្ពុជានិងមួយចំនួនទៀតនាំយកមកពីប្រទេសកូរ៉េផ្ទាល់តាមច្រកព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាបតែសម្រាប់ការលក់ដូរវិញគឺសម្រាប់តែក្រុមជនជាតិកូរ៉េប៉ុណ្ណោះលោកនាយការិយាល័យរូបនេះបន្ដថាដោយសារតែម្ចាស់ទីតាំងជាជនបរទេសនេះសហការល្អសម្រាប់សមត្ថកិច្ចប្រតិបត្ដិការទើបផាកពិន័យជាកំហុសលើកទីមួយជាទឹកប្រាក់លានរៀល
ទាក់ទិននឹងករណីនេះលោកជួនសុបញ្ញាព្រះរាជអាជ្ញារងដែលជាតំណាងអយ្យការបានឱ្យដឹងថាចំពោះវិធានការត្រូវចាត់ការបន្ដទៀតនោះលោកបានប្រគល់ការងារទៅឱ្យស្ថាប័នជំនាញគឺខាងសុខាភិបាលតើត្រូវមានចំណាត់ការបែបណា?តើត្រូវពិន័យអន្ដរកាលមានវិធានការតាមច្បាប់?
លោកស្រីលីវណ្ណៈប្រធានការិយាល័យគ្រប់គ្រងឱសថនៃមន្ទីរសុខាភិបាលខេត្ដសៀមរាបបានឱ្យដឹងថាឱសថដែលរកឃើញថាខុសច្បាប់ទាំងអស់នេះត្រូវបានដកហូតចំណែកទីតាំងនេះត្រូវបិទទ្វារជាបណ្ដោះអាសន្នមិនឱ្យដំណើរការតទៅទៀតទេហើយចាំបាច់ត្រូវពិន័យគាត់ទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថផងដែរព្រោះនេះជាកំហុសលើកទីមួយលោកស្រីបន្ដថាបើសិនជាគាត់ចង់បើកធ្វើអាជីវកម្មលក់ឱសថចាំបាច់់ត្រូវបំពេញបែបបទរកអ្នកតំណាងឱ្យបានត្រឹមត្រូវដើម្បីសុំច្បាប់ពីក្រសួងសុខាភិបាល
ពាក់ព័ន្ធនឹងប្រតិបត្ដិការនេះប្រភពពីមន្ដ្រីនគរបាលបានឱ្យដឹងថាទីតាំងមួយនេះខាងសមត្ថកិច្ចគ្រោងនឹងបង្ក្រាបកាលពីរសៀលថ្ងៃទីខែកក្កដាមកម្ល៉េះតែការងារនេះត្រូវបានខកខានទៅវិញដោយសារខាងតំណាងអយ្យការលោកហេងផេងបោះបង់ចោលការដឹកនាំអនុវត្ដប្រតិបត្ដិការឆែកឆេរប្រភពដដែលបន្ដថាការអនុវត្ដនាព្រឹកថ្ងៃទីខែកក្កដានេះដោយសារតែមានបញ្ជាពីលោកឧត្ដមសេនីយ៍ឯកម៉ក់ជីតូប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្ដិធម៌ក្រសួងមហាផ្ទៃ៕អត្ថបទនគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons