Thursday, July 26, 2012

ចោរហារយ បំពុលឆ្កែងាប់៥ក្បាល យកម៉ូតូអស់១គ្រឿង


  Jul-27-2012

                                     

                                     

បន្ទាយមានជ័យ​៖​ ​សត្វ​ឆ្កែ​ចំនួន ​៥​ក្បាល បាន​ដេក​ងាប់​រដូករណែល​ពេញទី​ធ្លា​ផ្ទះ​ ដោយសារ​ស្នាដៃ​ចោរ​មួយ​ក្រុម
​ដែល​បំពុល​ឲ្យ​ងាប់ រួច​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​បាត់ ​ខណៈ​ពេល​ម្ចាស់​ដេកលក់
​នៅ​លើ​ផ្ទះ​។ ​លុះ​ព្រឹក​ថ្ងៃទី​២៥​ កក្កដា​ ឆ្នាំ​២០១២​ ពេល​ម្ចាស់​ក្រោក​ឡើង ​ស្រាប់តែ​ឃើញ​ម៉ូតូ​របស់​ខ្លួន​បាត់ ​ហើយបាន
ឃើញ​សត្វ​ឆ្កែ​របស់​គាត់​ត្រូវ​ចោរ​បំពុល​ងាប់​អស់​ ទើប​ដឹង​ថា​ចោរលួច​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​បាត់​។
ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ស្ពាន​ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រួច ខេត្តបន្ទាយមានជ័យ​។ បើ​តាម​ការ​រៀបរាប់​របស់​
ម្ចាស់ផ្ទះ​ប្រាប់​លោក អធិការ​ស្រុក​ភ្នំស្រុកឲ្យដឹងថា ខណៈ​ពេល​លោក​ចុះ​ដល់​កន្លែង​កើតហេតុ​ថា ខ្លួន​ឈ្មោះ ប្រាក់ ទួង
ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​។ សកម្មភាព​ដែល​ចោរ​ចូល​លួច​យក​ម៉ូតូ និងបំពុល​ឆ្កែ​ឲ្យ​ងាប់​នៅ​
ចន្លោះ​ម៉ោង​ ១២​យប់​កណ្ដាលអធ្រាត្រឈាន​ចូល​ថ្ងៃទី​២៥ ខែ កក្កដា ឆ្នាំ​២០១២​។

ម្ចាស់ផ្ទះ​បាន​បន្ត​ថា ​ម៉ូតូ​ដែល​ចោរលួច​នោះ​ម៉ាកហុងដា​ឌ្រីម ​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ
បន្ទាយមានជ័យ 1D-9055 ហើយ​ខ្លួន​បាន​ចាក់​សោ​ជន្ទល់​ សោ.ក​ទុក​នៅ​ក្រោម​ផ្ទះ​។ ម្ចាស់ផ្ទះ​បានបន្តថា
ក្រុមចោរ​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​ហើយ ក៏​នាំគ្នា​សែង​ទៅ​កាត់​ច្រវាក់​សោ​ជ​ន្ទ​ល់​ និង​សោ.ក សែង​ទៅ​
ខាង​កើត​ផ្ទះ។

ក្នុងករណី​ចោរកម្ម​នេះ ​សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម​ថា ​ក្រុម​ចោរ​មាន​គ្នា​យ៉ាងតិច​ ៣​នាក់​ឡើងទៅ ទើប​អាច​លើក​សែង
​ម៉ូតូ​ទៅបាន ហើយ​ករណី​ចោរលួច​នេះ​ សមត្ថកិច្ច​ស្រុកកំពុង​ស្វែងរក​ចាប់ចោរ​ទាំងអស់នេះ ​យកមកផ្តនា្ទទោស
​តាមច្បាប់​ហើយ៕
www.tcnewscambodia.com

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons