Thursday, July 26, 2012

បុរស ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកា ពីបទបង្កអគ្គិភ័យ និងប្លន់


  Jul-27-2012

                                      

តាកែវ​៖ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្រុក​បូរី​ជលសារ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ ២​នាក់​​ បញ្ជូន​ទៅកាន់​
តុលាការខេត្ត​តាម​ដីកា​បង្គាប់​របស់​តុលាការ​ពី​បទ​បង្ក​អគ្គិភ័យ​ដោយ​ចេតនា ​និង​ប្លន់​ កាលពី​១៧ ​ខែ ​មករា ​ឆ្នាំ​២០០៦​
នៅ​ភូមិ​កំពង់​ក្រសាំង ​ឃុំ​ កំពង់ក្រសាំង​ ស្រុក​បូរី​ជលសារ​ ខេត្តតាកែវ។
ការ​ឃាត់​ខ្លួននេះ​​គឺ​ធ្វើឡើង​តាម​ដីកា​បង្គាប់​របស់​តុលាការ​លេខ​៣៨ អ.ក ០៦ និង លេខ​៤០ អ.ក ០៦ ចុះ​ថ្ងៃទី១៥
ខែមីនា ឆ្នាំ​២០០៦ ចុះហត្ថលេខា​ដោយ​លោក ហុក វណ្ណ​ធី​ណា ​ចៅក្រម​ស៊ើបអង្កេត​តុលាការ​ខេត្តតាកែវ​បាន​បង្គាប់​ឲ្យ​
ចាប់ខ្លួន​ជនសង្ស័យ​ទី​១ឈ្មោះ សុខ មិន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ, ទី​២ឈ្មោះ ផន ធី ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ
ជនសង្ស័យ​ទាំង​ ២​នាក់​ខាងលើ​ មាន​ទីលំនៅ​ភូមិ​កំពង់​ក្រសាំង ឃុំកំពង់​ក្រសាំង ខេត្តតាកែវ ហើយ​ជន​ខាងលើ
បាន​បង្ក​អគ្គិភ័យ​ដោយ​ចេតនា​ និង​ប្លន់ ​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០០៦ ​នៅ​ចំណុច​ភូមិ-​ឃុំខាងលើ ហើយ​ទើបតែ​
ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ ១១ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ខាងលើ។ ​

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ ​កម្លាំង​នគរបាល​ក៏​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការខេត្ត​តាកែវ​នៅ​ថ្ងៃ​ដដែល​នោះ​
ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons