Wednesday, July 11, 2012

កម្ពុជា​- ថៃ​ ត្រៀម​​បើក​​ច្រក​​ព្រំដែន​​អន្តរជាតិ​ និង​​ច្រក​តំបន់​ថ្មី​ ​


ថ្ងៃទី​ 12 ខែកក្កដា ឆ្នាំ2012, ម៉ោង 10:06 AM ឈ ភ
1


បន្ទាយមានជ័យ ៖​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រទេស​កម្ពុជា​ និងខេត្ត​ស្រះកែវ​ប្រទេស​ថៃ​  ​បាន​អះ​អាង​ក្នុង​បិទ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​មូល​ ដ្ឋាន​របស់​ខ្លួន​កាល​ពី​ថ្ងៃទី ១១ កក្កដា​ នា​សណ្ឋាគារ​អារញ្ញ​មើម៉េត​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ ថានឹងបើកច្រកព្រំដែនអន្តរជាតិ​ថ្មី ​ណង​​អៀន-​ស្ទឹង​​បត់ និង​​ច្រក​តំបន់​​ព្រំដែន​​ណូន​ម៉ាក់​មុន​-​ស្ទឹង​បត់​ ។
លោក អ៊ុង ​អឿន​ អភិបាលខេត្ត​​បន្ទាយមានជ័យ និងលោក ឆាត់គិទិ​ណុបផាដុន អភិបាលរងខេត្តស្រះកែវ​ ដែលជា​សហប្រធាន​អង្គប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​តំបន់​នៃខេត្ត​ ទាំងពីរ​ ថ្លែងថា: កិច្ច​ប្រជុំ​លើកដំបូង​នេះ​របស់​ខេត្ត​ទាំងពីរ​នឹង​រួមចំណែក​ បំពេញ គោល​បំនង​ គាំទ្រ​ការអភិវឌ្ឍន៍​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ លើវិស័យ​ សេដ្ឋកិច្ច​សង្គមកិច្ច​និងសន្តិសុខ ដែលក្នុងនោះ​មានការ​ពង្រីកពង្រឹង​មិត្តភាព​សម្ព័ន្ធភាព​ និង កិច្ច​សហប្រតិបត្តិការ​គ្នាអោយ​ជិតស្និទ្ធ​ជឿទុកចិត្ត ដែល​ធ្វើអោយពលរដ្ឋ​ទាំង​សងខាង​ទំនាក់ទំនង​ ធ្វើអាជីវកម្ម​ រស់នៅ​បានរីកចំរើន​ សុខដុម​រមនា ស្រប​តាមការ​ដាក់អោយ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​ប្រទេសទាំងពីរ ។
ការ​ត្រៀម​បើកច្រក​ព្រំដែន​អន្តរជាតិ​ថ្មី គឺ​ច្រក​ណង​អៀន​ ខេត្ត​ស្រះកែវ​-ច្រក​ស្ទឹង​បត់​ខេត្ត​បន្ទាយមានជ័យ​ ដែលកិច្ច​ប្រជុំ​JBC លើកទី ​៥​ភាគី​ទាំងពីរ​បានត្រៀម​ពិនិត្យ​លំអិត​ភូមិសាស្រ្ត​ រួមគ្នា​លើកកម្ពស់​សម្ព័ន្ធ​មេត្រីភាព​ , ការលក់​ដូរ​និង​បណ្ដាក់ទុនរកស៊ី ទេសចរណ៍​តាមព្រំដែន , ឯច្រក​តំបន់​ណូនម៉ាក់មុន​ស្រុកគោកធ្យូង​ខេត្ត​ស្រះកែវ​-ច្រក​បឹងស្នោរ​(ច្រក ​៤៣) ភូមិ​ព្រៃចាន់​ស្រុក​អូរជ្រៅខេត្ត​បន្ទាយមានជ័យ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​មូលដ្ឋាន​នៃ​ខេត្ត​ទាំងពីរ បានគាំទ្រ​លទ្ធផល​ប្រជុំ​នៃគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគទាំងពីរ លើកទី​២០​ និង​ប្រជុំ​ប្រតិភូ​ខេត្ត​ជាប់ព្រំដែន​កម្ពុជា-ថៃ​លើកទី​៤ ពាក់ព័ន្ធ​នឹងការ​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ អោយ​បើក​ដោះដូរ​ ទំនិញ ភូមិណូនម៉ាក់មុន​ស្រុកគោកធ្យូង​ , ខេត្តស្រះកែវ​-បឹង​ស្នោរ​ ស្រុកអូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ ជាបន្ទាន់​ ដោយសហការ​រាយការណ៍​ជូនគណៈកម្មាធិការ​ព្រំដែន​(JBC) របស់​ភាគីទាំងពីរ​ដើម្បី​ប្រគល់​ភារកិច្ច​អោយ​ក្រុម​ប្រតិបត្តិការ​ ត្រួតពិនិត្យ​វាស់វែង​លំអិត​លើ​ភូមិសាស្រ្ត​រួមគ្នា របស់​ប្រទេសទាំងពីរ​ដើម្បី​ចេញ​អនុវត្ត​វាស់វែង​ត្រួតពិនិត្យ​លម្អិត​ ភូមិសាស្រ្ត​ បរិវេណ​ និង បើក​ច្រកដោះដូរ​ខាងលើ​ជាបន្ទាន់ ៕
(អត្ថបទអង្គរធំ)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons