Thursday, July 12, 2012

ទីតាំងចែកចាយគ្រឿងញៀននិងវង់ល្បែងដុះស្លែត្រូវបានបង្រ្កាប


ដោយ៖ អ៊ិន សាមិត្ត
   ប៉ោយប៉ែត៖ សមត្ថកិច្ចក្រុងប៉ោយប៉ែត បានចុះបង្រ្កាប ទីតាំងជក់និងចែកចាយគ្រឿងញៀននឹងវង់ល្បែងដុះស្លែ ឃាត់ខ្លួនបាន៩នាក់ ដកហូតថ្នាំញៀនប្រភេទយ៉ាម៉ា៧គ្រាប់និងឧបករណ៍កែច្នៃមួយចំនួនកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១២  នៅចំនុចមណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
     លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់     ចែកជាពីរក្រុម  ក្រុមចែកចាយ៥នាក់ ១៖ឈ្មោះ សាន លី ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្ដី ២៖ឈ្មោះ ង៉ូយ រ៉ា ភេទស្រី  អាយុ៣១ឆ្នាំ ជាប្រពន្ធ រស់នៅភូមិកើតហេតុ ៣៖ អេង លីដា ភេទប្រុស អាយុ១៨ឆ្នាំ   រស់នៅភូមិបាលិលេយ្យសង្កាត់-ក្រុងប៉ោយប៉ែត ជនទាំងបី ជាមុខសញ្ញា ចែកចាយគ្រឿងញៀន ៤៖ឈ្មោះ យឿន  សំណាងភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ៥៖ឈ្មោះ នីម និត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ   ជនសង្ស័យទាំងពីរជាអ្នកសេពគ្រឿងញៀន។
     លោកអធិការបន្តថា ចំពោះក្រុមលេងល្បែងស៊ីសងខុសច្បាប់  សមត្ថកិច្ចឃាត់ខ្លួន ចំនួន៤នាក់ប្រុស២នាក់ស្រី២នាក់ និង វត្ថុតាងរួមមាន បៀរ អាប៉ោង ផងដែរ។ក្រោយពីសួរនាំ និង ចំលើយសារភាព   ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ   កសាងសំនុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវីធី៕

                                                            

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons