ដោយ សុខ សេរី
2012-07-11
(វិទ្យុអាស៊ីសេរី)
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បានមកដល់ប្រទេសកម្ពុជា ហើយ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ សម្រាប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២។
នៅថ្ងៃដំបូងនៃទស្សនកិច្ចនេះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំអាស៊ានបូកសហរដ្ឋអាមេរិក (Asean plus U.S) នៅឯវិមានសន្តិភាព។ អ្នកស្រី ហ៊ីលឡារី គ្លិនតុន ក៏បានអរគុណចំពោះប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ បានប្រកាសថា សហរដ្ឋអាមេរិកបន្តធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន (Asean) និងបង្កើនទំនាក់ទំនងយុវជនវ័យក្មេង រវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅថ្ងៃអនាគតឆាប់ៗនេះ ដើម្បីទៅសិក្សារៀនសូត្រ នៅរដ្ឋហាវៃ (Hawii) សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែបន្តការប្ដេជ្ញាចិត្តចំពោះតំបន់អាស៊ី ប៉ាស៊ីហ្វិក (Asia Pacific)។ រដ្ឋបាលរបស់លោកប្រធានាធិបតី អូបាម៉ា (Obama) បង្កើនទំនាក់ទំនងជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ជាបញ្ហាអាទិភាពខ្ពស់ នៅក្នុងគោលនយោបាយការបរទេស៖ «វាជា យុទ្ធសាស្ត្រសសរទ្រូងសំខាន់ ដែលត្រូវធ្វើការជាមួយអាស៊ាន និងធ្វើឲ្យស៊ីជម្រៅ នៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ខ្ញុំសូមគាំទ្រអាស៊ាន ទោះបីជាខ្ញុំដឹងថា អាស៊ាន ប្រឈមមុខជាមួយបញ្ហាផ្សេងៗ ហើយ អាស៊ាន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ រក្សាផលប្រយោជន៍ នៃប្រទេសជាសមាជិក»។
អ្នកស្រីបានបន្តថា យើងបង្កើតនូវយុទ្ធសាស្ត្រទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសសមាជិកអាស៊ាន ចំនួន ៦ចំណុច ជាសសរទ្រូងដូចតទៅ ទី១ កិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់ ទី២ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទី៣ ការតភ្ជាប់រវាងប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ទី៤ ទប់ស្កាត់ការគំរាមកំហែងជាអន្តរជាតិ ទី៥ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងទី៦ សហរដ្ឋអាមេរិក មិនត្រឹមតែធ្វើការជាទ្វេភាគីនោះទេ ប៉ុន្តែយើងធ្វើការជាពហុភាគីដែរ ដើម្បីសម្រេចបានលទ្ធផលល្អ។
នៅថ្ងៃបញ្ចប់ទស្សនៈ អ្នកស្រីនឹងដឹកនាំប្រតិភូ អ្នកជំនួញសហរដ្ឋអាមេរិកដ៏ធំមួយមិនធ្លាប់មានកន្លងមក មកចូលរួមក្នុងវេទិកាជំនួញលើកដំបូងរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅខេត្តសៀមរាប សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចយូរអង្វែង និងផលប្រយោជន៍ទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។