Tuesday, July 24, 2012

ក្រសួង​​ការ​​បរទេស​​ថៃ​ ជំ​រុញ​​អោយ​​អ្នក​​សារ​ព័ត៌មាន​​ថៃ និ​ង​កម្ពុជា​​ផ្សព្វ​ផ្សាយ​ពី​មិត្តភាព និង​សន្តិភាព



ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ2012, ម៉ោង 03:22 PM ឈ ភ

 ភ្នំពេញ​ ៖ ​តាមរយៈ​ ​កម្មវិធី ​Media ​Familiarization ​Trip.ដែលរៀបចំ ​ឡើងដោយក្រសួង​ការបរទេស​ថៃ​ អ្នក​សារព័ត៌មាន​កម្ពុ​ជា​ចំនួន​១០​រូប​មាន​មកពី​ក្រសួង​ព័ត៌មាន​ ទូរទស្សន៍​ជាតិ​កម្ពុជា​ , ទូរទស្សន៍​បាយ័ន ​, កាសែត​កម្ពុ​ជាថ្មី ​, កាសែត​រស្មី​កម្ពុជា ​, កាសែត ​កោះ​សន្តិភាព​
 បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក​ខេត្ត​ឈៀង ​រ៉ៃ ​មួយ​សប្ដាហ៍​ចាប់ពី​ថ្ងៃទី ​២២ ​កក្កដា ​២០១២​ ​។​
​ព្រឹក​ថ្ងៃទី​១​គឺ​ ថ្ងៃទី ២៣ កក្កដា ២០១២ អ្នក​សារព័ត៌មាន​កម្ពុ​ជា​បាន​បំពេញ​ទស្សនៈកិច្ច​ក្នុង​ក្រសួងការបរទេស​ថៃ ហើយក៏​មាន​អ្នកសារព័ត៌មាន​ពី​ប្រទេស​ចិន មី​យ៉ាម៉ា ឡាវ ដាច់ដោយឡែក​ពីគ្នា បាន​បំពេញ​ទស្សនៈកិច្ច​ក្នុងប្រទេស​ថៃ​ផងដែរ ។​ ក្នុងជំនួបជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លោក ណាត តា​វុ​ធ ពុ​ធិ​សារ៉ូ (Natta vudh.Pho tisaro) អនុរដ្ឋលេខាធិការ ​អចិន្ត្រៃយ៍​របស់​ក្រសួងការបរទេស​ថៃ បាន​ថ្លែង​​ថា វត្តមាន​របស់​អ្នកកាសែត​កម្ពុជា​នៅ​ប្រទេស​ថៃ ពេលនេះ​វា​ជា​រឿង​ដ៏​ល្អ ព្រោះថា​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន គឺមាន​គំនិត​បង្កើត​មិត្តភាព​រវាង​ប្រទេសជិតខាង ជាពិសេស​ប្រទេស​ថៃ កម្ពុជា តែម្ដង​។​​កម្ពុជា ​ថៃ​ជា​ប្រទេស​ជាប់​គ្នា​មានការ​ប៉ះទង្គិច​គ្នា​តិចតួច ប៉ុន្តែ​អាច​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ដោយមាន​ការពិភាក្សាគ្នា​ទៅវិញទៅមក ​និង​ស្មើរ​ភាព​គ្នា ។
​លោកណាត តា​វុ​ធ ពុ​ធិ​សារ៉ូ បាន​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​អ្នកសារព័ត៌មាន​កម្ពុជា​មាន​សារៈសំខាន់​ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​ហើយនឹង​នាំមក​ នូវ​មិត្តភាព សន្តិភាព​សំរាប់​ប្រជាជន​កម្ពុជា ថៃ អោយមាន​ការយោគយល់​គ្នា​និង​អាច​កសាង​ទំនាក់ទំនង​ប្រជាជន​នៅតាម​ព្រំដែន​ទាំង ​២ ។ លោកគិតថា​អ្នកសារព័ត៌មាន​មាន​ សារៈសំខាន់​ណាស់​សំរាប់​អ្នកអនុវត្ត​តាម​ទិសដៅ​អាស៊ាន​វាសនា​តែមួយ លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍ នៅ​ឆ្នាំ ២០១៥ ។​​ក្នុង​ថ្ងៃទី​១​នេះដែរ អ្នកសារព័ត៌មាន​ខ្មែរ​ក៏បាន​ជួប​ជាមួយ​និស្សិត​ថៃ​រៀន​ភាសា​ខ្មែរ​នៅ​ សាកលវិទ្យាល័យ Srinak.harin wiro ។​
​​នៅ ​ថ្ងៃ​អង្គារ ទី​២៤ កក្កដានេះក្រុមអ្នកកាសែត​កម្ពុជា បានទៅ​ទស្សនកិច្ច​ស្វែងយល់​នៅ​កាសែត​បាងកក ប៉ុស្តិ៍​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ថៃ ព្រមទាំង​ជួប​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចម្រុះ​លើ​វិស័យ​ពាណិជ្ជកម្ម ឧស្សាហ៍កម្ម និង​ធនាគារ​របស់​ប្រទេស​ថៃ ។​
​នៅ ​ថ្ងៃ ពុធ ទី​២៥ កក្កដាស្អែក ក្រុមអ្នកកាសែត​កម្ពុជា នឹង​ស្ដាប់​បទ​បង្ហាញ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ របស់​ប្រទេស​ថៃ​(TICA) នៃ​ក្រសួងការបរទេស​ថៃ និង​ជួប​ជាមួយនឹង​តំណាង​ទូរទស្សន៍​រដ្ឋ​របស់​ថៃ Thai Public Broadcasting Service (Thai PBS)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons