Tuesday, 24 July 2012 14:21
ភ្នំពេញ: ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលមានចរិតជាសង្គ្រាមចិត្តសាស្ត្រ និងពាក្យចចាមអារ៉ាមមួយចំនួន ដែលបំផ្លើសខុសពីការពិតទាំងស្រុង អំពីស្ថានភាពសុខភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។នៅក្នុង សេចក្តីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីបញ្ជាក់នូវការពិតខាងលើនេះ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស មានកាតព្វកិច្ចសូមជម្រាបជូនសាធារណមតិឲ្យបានជ្រាបថា “បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានភាពល្អប្រសើរ និងមាំទាំជាធម្មតាឡើងវិញហើយ បន្ទាប់ពីបានទទួលការព្យាបាលប្រកបដោយជោគជ័យ (ជំងឺក្រួសក្នុងតម្រងនោម) ដោយក្រុមវេជ្ជបណ្ឌិតជំនាញៗ នៅឯក្រៅប្រទេសរួចមកនោះ”។
សេចក្ដីប្រកាសព័ត៌មានបាន បញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នឹងវិលត្រឡប់មកមាតុប្រទេសវិញ នៅក្នុងពេលដ៏ខ្ចីខាងមុខនេះ៕ ដោយ: លីនណា (CEN.COM.KH)
សេចក្ដីប្រកាសព័ត៌មានបាន បញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នឹងវិលត្រឡប់មកមាតុប្រទេសវិញ នៅក្នុងពេលដ៏ខ្ចីខាងមុខនេះ៕ ដោយ: លីនណា (CEN.COM.KH)

