Tuesday, July 24, 2012

សមត្ថកិច្ច​បន្ដ​រុករក​ក្រុម​ចោរប្លន់​ទូ​មាស​នៅ​ផ្សារ​គត្ដ​សត​បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​៣​នាក់​


ដោយ​ ៖ វិច្ឆិកា ថ្ងៃទី 24 កក្កដា 2012ម៉ោង 16:47:55
​ខេត្ដបន្ទាយមានជ័យ​ ៖​ សមត្ថកិច្ច​ ចម្រុះ​ស្រុក​អូរ​ជ្រៅ​មក​ដល់​ថ្ងៃ​ទី​២៤​ ខែ​ កក្កដា​ ឆ្នាំ​២០១២​ នៅ​តែ​បន្ដ​រុករក​ក្រុម​ចោរប្លន់​ទូ​មាស​អាជីវករ​នៅ​ផ្សារ​គត្ដ​សត​ បើ​ទោះបី​ក្នុង​ប្រតិបត្ដិការ​នេះ​ក្រុម​ចោរ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ ហើយ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ក៏​ដោយ​ ។​
​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៤​រសៀល​ នៅ​ក្នុង​ផ្សារ​គត្ដ​សត​ ស្ថិត​ក្នុងភូមិ​យាង​ថ្មី​ ឃុំ​ កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្ដបន្ទាយ​មានជ័យ​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ចូល​ប្លន់​ផ្ទះ​អ្នកលក់​មាស​២​ ល្វែង​ជាប់​គ្នា​ ហើយ​ក៏​មានការ​បះ​ទង្គិច​ដោយ​អាវុធ​ ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ផង​ដែរ​ ។​
​តាម​ន្ដ្រី​នគរបាល​ស្រុក​អូរ​ជ្រៅ​ ឱ្យ​ដឹង​ក្រោយ​ការ​បះ​ទង្គិច​ថា​ សមត្ថកិច្ច​កង​រាជ​អាវុធ​ម្នាក់​បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ក្រុម​ចោរ ​ ហើយ​រថយន្ដ​សមត្ថកិច្ច​ ក៏​រង​នឹង​គ្រាប់កាំភ្លើង​ផង​ដែរ​ ។​ ក្នុង​នោះ​ អាជីវករ​លក់​មាស​ ដូរ​លុយ​ ត្រូវ​ក្រុម​ចោរ​បាញ់​គំរាម​ និង​វាយ​ឱ្យ​រង​របួស​ គ្រា​ដែល​ដណ្ដើម​យក​ថង់​មាស​ពី​ក្រុម​ចោរ​ ។​
​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា​ លោក​អ៊ុ​ន​ សំ​អន​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយ ​មាន​ជ័យ​ ​បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ខាង​លើ​នេះ​ សមត្ថកិច្ច​នៅ​តែ​បន្ដ​រុករក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​គេ​សង្ស័យ​ ថា​ កំពុង​លាក់ខ្លួន​ក្នុង​គុម្ពោត​ព្រៃ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ត្រី​។​ លោក​បានឱ្យ​ដឹង​ដែរ​ថា​ ជនសង្ស័យ​ក្រុម​ចោរប្លន់​៣​នាក់​ត្រូវ​ បាន​ឃាត់ខ្លួន​ផង​ដែរ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ នៅ​ក្នុង​វត្ដ​រតន​និមិត្ដ​ ដែល​មាន​ ឈ្មោះ​ទី​១-​ វ័​រ​ រ៉ា​វីត​ ហៅ​យ៉ៃ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជា​ជនជាតិ​ថៃ​ បច្ចុប្បន្ន​ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​នៃ​ប្រទេស​ថៃ​,​ ទី​២-​ង៉ែត​ ថៃ​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ មុខរបរ​អ្នក​រត់​តាក់ស៊ី​ពី​ស្វាយ​ស៊ី​សុ​ផុ​ន​ទៅ​ប៉ោយ​ប៉ែ​ត​ មាន​ទីលំនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​-​ក្រុង​ប៉ោយ​ ប៉ែ​ត​ និង​ទី​៣-​ឈ្មោះ​ ញ៉ែ​ម​ សា​មឿ​ន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ជា​កម្មករ​បោស​សម្អាត​នៅ​ហាង​យីហោ​(​អារញ​មីន​)​ ដែល​ជា​ហាង​របស់​ជនសង្ស័យ​ វ័​រ​ រ៉ា​វីត​ ហៅ​យ៉ៃ​ ។​
​លោកនាយ​ការិយាល័យ​បានឱ្យ​ដឹង​ថា​ យោង​តាម​ចម្លើយ​ជនសង្ស័យ​ទាំង​៣​ នាក់​ខាងលើ​បាន​ឆ្លើយ​ថា​ មុន​ពេល​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពួក​គេ​បាន​ជិះ​រថយន្ដ​ចេញ​ ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ហូប​បាយ​នៅ​ហាង​ មួយ​ឈ្មោះ​យីហោ​បុក​ល្មុត​ នៅ​ក្រុង​សេរី​សោភ័ណ​ ហើយ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ចៃដន្យ​ឃើញ​គេ​បាញ់​គ្នា​ ក៏​ជិះ​រថយន្ដ​គេច​ចូល​ទៅ​ក្នុង​វត្ដ​រតន​និមិត្ដ​ ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​ ។​
​បើ​ទោះបីជា​ជនសង្ស័យ​ទាំង​៣​បាន​ បញ្ជាក់​ដូច្នេះ​ក៏​ដោយ​ សមត្ថកិច្ច​នៅ​បន្ដ​ស៊ើបអង្កេត​ និង​សាកសួរ​ជនសង្ស័យ​ទាំង​៣​ថា​ តើ​ពួក​គេ​ជា​ដៃជើង​ក្រុម​ចោរ​ ប្លន់​ទូ​មាស​ខាងលើ​នេះ​ដែរ​ឬទេ​?
​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ អូរ​ជ្រៅ​លោក​ ធា​ ពិសី​ បានឱ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​ចោរ​ មន្ដ្រី​របស់​លោក​ម្នាក់​ឋានៈ​អនុ​សេនីយ៍​ត្រី​ឈ្មោះ​ ព្រឿ​ង​ សា​រ៉ា​ន់​ ត្រូវ​ក្រុម​ចោរ​បាញ់​ត្រូវ​ជើង​ឆ្វេង​បណ្ដាល​ឱ្យ​បៀម​ក្បាល​គ្រាប់​ ហើយ​ពេល​នេះ​ក្រុម​វេជ្ជបណ្ឌិត​ ក្នុង​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​ជប៉ុន​ ស្រុក​មង្គលបុរី​បាន​វះកាត់​យក​ក្បាល​គ្រាប់​ចេញ​ ដែល​ក្បាល​គ្រាប់​ជា​ប្រភេទ​អាកា​៤៧​ ។​ លោក​មេបញ្ជាការ​បានឱ្យ​ ដឹង​ទៀត​ថា​ រថយន្ដ​ឡង់​គ្រី​ស័​រ​របស់​លោក​ បាន​រង​នឹង​គ្រាប់កាំភ្លើង​អាកា​៤​គ្រាប់​ ៣​គ្រាប់​ចំ​កញ្ចក់​រថយន្ដ​មុខក្រោយ​បែក​ទាំងស្រុង​ និង​១​គ្រាប់​ទៀត​ចំ​ធ្លុះ​ទ្វារ​ រថយន្ដ​ ។​
​គួរ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​កើតហេតុ​យោង​តាម​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ បាន​អះអាង​ថា​ ក្រុម​ចោរប្លន់​ទូ​ មាស​មាន​គ្នា​៤​នាក់​ ២​នាក់​ប្រដាប់​ អាវុធ​អាកា​ និង​២​នាក់​ទៀត​កាន់​អាវុធ​ខ្លី​ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​ និង​ម៉ា​ស៊ុ​យ​ ហ្ស៊ូ​គី​ឃ្លី​ក​ ចូល​ទៅ​ភ្ជង់​ប្លន់​ប្រមូល​យក​ មាស​ពី​អាជីវករ​លក់​មាស​ប្ដូរ​ប្រាក់​ផ្ទះ​ជាប់​គ្នា​ ហើយ​ខណៈ​ក្រុម​ចោរប្លន់​ជិះ​ ម៉ូតូ​ចេញ​ប្រហែល​១០​ម៉ែត្រ​ត្រូវ​កម្លាំង​ សមត្ថកិច្ច​ចម្រុះ​ស្រុក​អូរ​ជ្រៅ​ ស្ទាក់​ បាញ់​សន្ធាប់​ទៅ​លើ​ក្រុម​ចោរ​ ពេល​ដែល​ ក្រុម​ចោរ​ជិះ​ម៉ូតូ​ចេញ​ដល់​ច្រក​ទ្វារ​ផ្សារ​។​ នៅ​ពេល​នោះ​ក្រុម​ចោរ​បាន​ផ្ដួល​ម៉ូតូ​ រួច​ បាញ់​រះ​តបត​សមត្ថកិច្ច​អស់​រយៈពេល​ ១០​នាទី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ និង​អាជីវករ​ រត់​រក​កន្លែង​សុវត្ថិភាព​ផង​ដែរ​ ។​ បន្ទាប់​ មក​ក្រុម​ចោរប្លន់​បន្ដ​បាញ់​រំដោះខ្លួន​ ប៉ុន្ដែ​ពុំ​បាន​យក​កា​រ៉ុ​ង​មាស​ ប្រាក់​ គ្រឿង​ អលង្កា​កាឡៃ​ទៅ​ជាមួយ​ទេ​ គឺ​រត់​សំដៅ​ ចូល​ក្នុង​វត្ដ​រតន​និមិត្ដ​។​ ស្រប​ជាមួយ​គ្នា​ នោះ​ពេល​ដែល​សមត្ថកិច្ច​ដេញ​ប្រមាញ់​ ក្រុម​ចោត​ប្លន់​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់​ខាងលើ​ ព្រមទាំង​រថយន្ដ​កាម​រី​១​ គ្រឿង​នៅ​ក្នុង​វត្ដ​ក៏​ឃាត់ខ្លួន​ដោយ​សង្ស័យ​ថា​ អ្នក​ទាំង​៣​ជា​បក្ខពួក​ចាំ​គាំទ្រ​ និង​ដឹក​ជម្លៀស​ក្រុម​ចោរប្លន់​គេច​ដោយ​សុវត្ថិ​ភាព​ ។​
​ព័ត៌មាន​ចុង​ក្រោយ​ជុំវិញ​ការ​រុករក​ ក្រុម​ចោរប្លន់​មាស​៤​នាក់​ដែល​កំពុង​រត់​គេ​ខ្លួន​ ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ចោរប្លន់​សមត្ថកិច្ច​នៅ​ពុំ​ ទាន់​ចាប់​បាន​នៅឡើយ​ទេ​ បើ​ទោះបីជា​សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ពាក់ព័ន្ធ​ ជា​ច្រើន​នាក់​នៅ​ចំណុច​ភូមិ​ទួល​ប្រាសាទ​ ក្នុងភូមិ​សាស្ដ្រ​ព្រៃ​គុក​ តំបន់​អូរ​នាង​ សិលា​ខ្មែរ​ ទំ​បន់​ដាច់​ ជោគជ័យ​ អូរ​៣​ជាន់​ ក្នុង​ព្រាវ​រហូត​ដល់​ព្រៃ​កា​ឡឺ​ទា​ ៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons