មន្រ្តីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺបានឲ្យដឹងថា សាធាតុគីមីដែលសង្ស័យថាជាធាតុផ្សំសម្រាប់ផលិតគ្រឿងញៀនចំនួន៨៧ ធុងត្រូវបានគេរកឃើញនៅត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហើយពេលនេះកំពុងរង់ចាំការត្រួតពិនិត្យពីអាជ្ញាធរជាតិប្រឆាំង គ្រឿងញៀន។
លោក ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យកាសែតក្នុងស្រុក ដឹងថា សារធាតុដែលសង្ស័យពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី០២ កក្កដា នៅចំណុចដីចិន ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។
នៅពេលចុះឆែកឆេរសមត្ថកិច្ច បានរកឃើញសារធាតុគីមីចំនួន៨៧ធុង ក្នុងនោះមានធុងតូចចំនួន១១ និងធុងធំចំនួន៧៦។ ហើយពេលនេះកំពុងរង់ចាំអ្នកជំនាញពីក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិសោធន៍បញ្ជាក់អំពីសារធាតុគីមីនេះ។
លោក ម៉ែន ស៊ីប៊ន បញ្ជាក់ថា ករណីនេះវាប្រហាក់ប្រហែលទៅនឹងករណីរកឃើញសារធាតុគីមីផលិតគ្រឿង ញៀនកាលពីឆ្នាំ២០០០ នៅស្រុកភ្នំស្រួចនេះដែរ៕អត្ថបទFree press magacine


