Tuesday, July 3, 2012

សម្តេច ហ៊ុន សែន ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ថ្មី របស់​អាមេរិក ប្រចាំ​កម្ពុជា​


ថ្ងៃទី 3 កក្កដា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួប​សវនាការ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក William E. Todd នា​ម៉ោង ៩ ព្រឹក ថ្ងៃទី​៣​កក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​
​លោក William E. Todd ទើបតែ​ឡើងកាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ លោក​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​។ ម្យ៉ាងទៀត ជំនួប​រវាង​លោក​ឯកអគ្គរដ្ឋទូត​ថ្មី និង​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពេលនេះ បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ នៅ​ភ្នំពេញ នៅ​សប្តាហ៍​ក្រោយ​៕ S​
សម្តេច ហ៊ុន សែន ទទួលជួបលោក William E. Todd ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣កក្កដា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
សម្តេច ហ៊ុន សែន ទទួលជួបលោក William E. Todd ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣កក្កដា ឆ្នាំ២០១២
(រូបថត៖ ស៊ីវ ចាន់ណា)
Give our kids a better deal
សម្តេច ហ៊ុន សែន ទទួលជួបលោក William E. Todd ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣កក្កដា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
Give our kids a better deal
សម្តេច ហ៊ុន សែន ទទួលជួបលោក William E. Todd ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣កក្កដា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons