Friday, July 13, 2012

បញ្ហាសមុទ្រចិនខាងត្បូង ធ្វើឲ្យកិច្ចប្រជុំអាស៊ាន មិនអាចចេញសេចក្តីថ្លែងការណ៍រួម

Jul-13-2012
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រី
ការបរទេសអាស៊ាន និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធមួយចំនួនទៀតបានថ្លែងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
លើកនេះមិនចេញនូវសេចក្តីថ្លែងការរួមនោះទេ ដោយសារតែប្រទេសអាស៊ានមួយចំនួន មានការមិនយល់ស្របគ្នា
លើបញ្ហាសមុទ្រចិនខាងត្បូង។

                                     

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ាននៅទី១៣ ខែកក្កដា ឆាំ្ន២០១២នេះ លោក ហាំ ណាំងហុង
បានថ្លែងថា កម្ពុជាមានសេចក្តីសោកស្តាយចំពោះកិច្ចប្រជុំលើកនេះ ដែលមិនអាចឈានដល់មានការធ្វើ
សេចក្តីថ្លែងការណ៍រួមបាន ក៏ព្រោះតែប្រទេសអាស៊ានមួយចំនួន មិនស្របគ្នារឿងជម្លោះនៅសមុទ្រចិនខាងត្បូង។

លោក ហោ ណាំហុង បានថ្លែងទៀតថា រឿងបញ្ហាសមុទ្រចិនខាងត្បូងនេះ កម្ពុជាមិនកាន់ជើងភាគីខាងណានោះទេ
ហើយកម្ពុជាក៏មិនទទួលបានផលប្រយោជន៍សមុទ្រចិនខាងត្បូងនោះដែរ។ បញ្ហាសមុទ្រចិននោះ គួរត្រូវដោះស្រាយ
តាមច្បាប់សមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៨២។

លោកបន្តថា បញ្ហាសមុទ្រចិនខាងត្បូងនេះ កម្ពុជាធ្លាប់បានជួយឲ្យមានសេចក្តីថ្លែងការណ៍រួម DOC កាលពីកម្ពុជាធ្វើជា
ម្ចាស់ផ្ទះអាស៊ាន២០០២៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons