Tuesday, July 17, 2012

ពស់​ប្រភេទ​ថ្មី​ត្រូវ​រក​ឃើញ​នៅ​តំបន់​ភ្នំក្រវាញ​ប្រទេស​កម្ពុជា

អង្គារ 17 កក្តដា 2012


សត្វ​ពស់​ដែល​មាន​ស្រកា​ពណ៌​ក្រហម និង​មាន​ឆ្នូត​បង្កង់​ពណ៌​ខ្មៅ ដែល​ក្រុម​អ្នក​អភិរក្ស​កំណត់​ថា ជា​សត្វ​ពស់​ពូជ​ប្រភេទ​ថ្មី ត្រូវ​គេ​រក​ឃើញ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ប្រទេស​កម្ពុជា។
អង្គការ Fauna & Flora International (FFI) ដែល​ធ្វើ​ការ​ខាង​អភិរក្ស​សត្វ​ព្រៃ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ថា «សត្វ​ពស់​នេះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា គុកគ្រី​កម្ពុជា ព្រោះ​តែ​វា​មាន​ធ្មេញ​ចង្កូម​កោង​មក​ក្រោម ហើយ​វា​មាន​រាង​ដូច​កាំបិត​គុក​គ្រី​របស់​ប្រទេស​នេប៉ាល់»។
តាម​លោក នាង ធី ដែល​ជា​អ្នក​រក​ឃើញ​ពូជ​សត្វ​ពស់​ប្រភេទ​ថ្មី​នេះ​បាន​និយាយ​ប្រាប់​ ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ថា ពស់​គុកគ្រី​ភាគ​ច្រើន​មាន​ពណ៌​ស្រអាប់ ប៉ុន្តែ​សត្វ​ពស់​មួយ​នេះ​មាន​ពណ៌​ក្រហម​ក្រម៉ៅ ហើយ​មាន​បង្កង់​ពណ៌​ស​លាយ​ខ្មៅ៕
សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា (រូប៖FFI)
សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា
(រូបFFI)(cambodai news)ទស្សនាវដ្តីសារព័ត៌មានសេរី

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons