Friday, July 27, 2012

ស្រីសា្អត ២នាក់ ជិះម៉ូតូជ្រេបង្អួតរាង ដួលរបួសធ្ងន់មា្នក់ ស្រាលម្នាក់


Jul-27-2012
ភ្នំពេញ៖ ស្រីស្រស់រូបស្អាត ដែលគេតែងតែឃើញពួកនាងៗ ជិះម៉ូតូជែ្រងចុះជែ្រងឡើង ដើម្បីបង្អួតគេឯងថាខ្លួនស្អាត
បានជិះម៉ូតូហ្វីណូឌុបគ្នាពីរនាក់ បើកលឿនមិនប្រយ័ត្ន ធ្លាក់ជង្ហុកដួលម្នាក់បោកទៅថ្នល់រងរបួសធ្ងន់ និងម្នាក់ទៀត
រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ និង ១០នាទីយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១២
នៅតាមបណ្តោយផ្លូវលេខ ៤៧៤ ជិតក្រសួងសង្គមកិច្ច ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

                                      

                                      

                                      

តាមប្រភពពីនគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុខាងលើនេះបានឲ្យដឹងថា ស្រីស្រស់ពីរនាក់ដែលរង
របួសខាងលើនេះជិះម៉ូតូម៉ាកហ្វីណូ ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AP-4553 ជិះឌុបគ្នា។

តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រីស្រស់ទាំង ២នាក់
ដែលមានវ័យប្រហែលជា ១៨ឆ្នាំ បានជិះម៉ូតូឌុបគ្នា ជែចុះជែឡើងតាមបណ្តោយផ្លូវ ៤៧៤ ក្នុងទិសដៅពីលិចមកកើត
ដោយពួកនាងៗជិះលឿនហើយគ្មានការប្រុងប្រយ័ត្ននោះ ក៏បណ្តាលឲ្យជ្រុលចង្កូតធ្លាក់ជង្ហូកដួលទាំងកំរោល
ដែលបណ្តាលឲ្យស្រីស្រស់ជិះពីក្រោយធ្លាក់បោកក្បាលទៅថ្នល់បែកក្បាលរងរបួសធ្ងន់។ ចំណែកអ្នកឌុបបានហក់ចុះ
ពីលើម៉ូតូទាន់ពេលវេលា គឺរងរបួសស្រាលតែប៉ុណ្តោះ។

ក្រោយកើតហេតុ ស្រីស្រស់ទាំងពីរនាក់នេះ ម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ត្រូវបានបងប្អូនមកទទួលយកទៅផ្ទះ
ដោយមិនត្រូវសមត្ថកិច្ចយក ឬក៏ឃាត់ខ្លួននរណាម្នាក់ឡើយ៕
www.tcnewscambodia.com
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons