Friday, July 27, 2012

ទីតាំងថ្លឹងទម្ងន់រថយន្តភូមិកូនដំរីកសាងរួចរាល់មិនដំនើរការឯលុយនៅតែថ្លឺងយកស្រាច់តែមាត់ថា


(ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត)៖​ ទីតាំង​ថ្លឹង​រថយន្ត​ដែល​រង​នូវ​ការខូចខាត​ដោយសារតែ​រថយន្ត​ដឹកទំនិញ​ ដឹក​អេតចាយ បំផ្លាញ ​កន្លង​ទៅ​នោះ ​ត្រូវ​បាន​ក្រុម​កូរ៉េ កសាង​ឡើងវិញ​ ហើយ​តែ​នៅ​មិនទាន់​ដំណើរការ​ថ្លឹង​រថយន្ត​នោះ​ទេ គេ​សុខចិត្ត​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់​ ចូល​ទៅ​បង់លុយ​នៅ​ខាង​ក្រៅ​ជញ្ជីង​ទៅវិញ​។​
សូម ​បញ្ជាក់​ផងដែរ​ថា ទីតាំង​ថ្លឹង​ទម្ងន់​រថយន្ត​នោះ គឺ​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ពី​បន្ទាយមានជ័យ ទៅ​ប៉ោយប៉ែត ស្ថិតនៅ​ក្នុងភូមិ​កូនដំរី ​សងា្កត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហើយ​ទីតាំង​ខាងលើ​នោះ​ត្រូវបា​ន​រថយន្ត​ដឹក​អេតចាយ​បុក​បំផ្លាញ​ទាំងស្រុង កាលពី​ចុងឆ្នាំ​២០១១ កន្លងទៅ​។ ក្រោយមក​ក្រុមហ៊ុន​អេ​វិបី​បាន​កសាង​រួចរាល់​អស់ហើយ កាល​ពីដើមឆ្នាំ​២០១២ នេះ​ដើម្បី​សម្រួល​ដល់​ការ​ថ្លឹង​រថយន្ត​ដែល​ដឹក​លើស​ចំណុះ ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ ឬ​នៅ​តាម​បណ្ដោយ​ខេត្ត​ផ្សេងៗ​ទៀត​។​
​ ​គួរ ​រលឹក​ដែរ​ថា គេ​បាន​សម្គាល់​ឃើញ​ម្ចាស់​រថយន្ត​រាប់រយ​គ្រឿង​បាននាំគ្នា​ឈប់​ត្រៀបត្រា រួច​យកលុយ​ទៅ​បង់​ជូន​មន្ត្រី​ជំនាញ​ទាំងយប់​ទាំង​ថ្ងៃ​នៅ​ក្រៅ​ជញ្ជីង ទង្វើ​ទាំងនេះ​វា​មិន​ខុសពី​កុងត្រូលជជុះ​នោះ​ទេ​។ ព្រោះថា​មន្ត្រី​ថ្លឹង​ទម្ងន់​រថយន្ត​ទាំងនោះ គាត់​ជា​អ្នក​រៀបចំ​យក​លុយ​ពី​តៃកុង​រថយន្ត​ទាំងអស់​។​
​ ​មន្ត្រី ​ថ្លឹង​ទម្ងន់​រថយន្ត​អះអាង​ថា ពេល​ខាង​ក្រុមហ៊ុន​អេ​វិ​បី​ជួស​ជុល​ស្ថានីយ​ថ្លឹង​រួច​ស្រាប់តែ​គ្មាន​ គ្រឿង​សម្ភារៈ​សម្រាប់​ថ្លឹង​រថយន្ត​ឡើយ ។​ មន្ត្រី​ដដែល​បន្ត​ថា មាន​ជញ្ជីង​មួយ​សម្រាប់​ថ្លឹង ប៉ុន្តែ​ឥឡូវ​ខូច​អស់ទាំង​ស្រុង​ទៅ​ហើយ​។
ប្រភពត៌មានបានឲ្យដឺងថា ក្រុមមន្ត្រីជញ្ជីងនៅទីនោះពួកគេបាននិយាយដាក់លក្ខ័ណទៅលើឡានធំៗមិនឲ្យចូលមកនៅ
ពេលថ្ងៃៗទេព្រោះខ្លាចគេឃើញ ចាំយប់ស្ងាត់ទើបឲ្យចូលមក។ពេលថ្ងៃទំនេមន្ត្រីនាំគ្នាលេងល្បែងស៊ីសង។
មតិមហាជនបានរិះគន់ថាជញ្ជីងដាក់ដើម្បីថ្លឺងឡាន ឬដើម្បីថ្លឺងលុយ? ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons