Friday, July 27, 2012

រថយន្តកូរ៉េចុះពីលើភ្នំសន្ទុក ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់៣នាក់ របួស២០នាក់


Jul-27-2012
កំពង់ធំ៖ ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ ដោយ​សារ​តែ​​​រថយន្តដឹក​មនុស្ស​ជាង​២០​នាក់ ធ្វើ​ដំណើរ​
ចុះពី​លើ​ភ្នំ​សន្ទុកវិញ​ ​បណ្តាល​ឲ្យ​រថយន្ត​មិន​អាច​ចាប់​ហ្វ្រាំង​ជាប់ ក៏​រអិល​ក្រឡាប់​ស្លាប់​មនុស្ស​ ៣​នាក់​ និង​របួស
​យ៉ាង​រដូករណែល​។

                                     

                                     

                                     

ហេតុការណ៍​នេះ​បាន​កើត​ឡើង ​កាល​ពី​វេលា​ម៉ោង ៣ និង​ ៥០​នាទី​រសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១២ បង្ក​ហេតុ​​
គ្រោះ​ថ្នាក់​កើត​ឡើង​ដោយរថយន្ត​ម៉ាកនីស្សាន់ ២ តោន​កន្លះ ពណ៌ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1659
នៅ​ចំណុច​ផ្លូវ​កែង​ទី​៣ ក៏​បាន​រអិល​ក្រឡាប់​ធ្លាក់​មក​ស្នាម​ភ្លោះ​ ​ដែល​មាន​អ្នក​បើក​បរ​ឈ្មោះ ប៊ូ ឈូ ភេទប្រុស អាយុ
៥៧ឆ្នាំ រស់​នៅ​ភូមិ ស្រយូវ​ខាង​ត្បូង សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន។

អ្នក​ស្លាប់​ទី​១ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សំ ឆូ ភេទ ប្រុស អាយុ ៧៦ឆាំ្ន រស់​នៅ​ភូមិសាលា​សន្ទុក ឃុំកកោះ ស្រុក​សន្ទុក
ខេត្ត​កំពង់ធំ, ​ទី២ឈ្មោះ សៀន សាមៃ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិឈូកបឹង ឃុំឈូក ស្រុកប្រាសាទសំបូរ
ខេត្តកំពង់ធំ, ទី៣​ឈ្មោះ ខេង ធារី  ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រី​ឯ​អ្នក​របួស​ស្រាល ១២​នាក់ និង​របួស​ធ្ងន់ ​៨​នាក់ ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​នោះ​ទេ អ្នក​របួស​ធ្ងន់
​ត្រូវ​បាន​រថយន្ត​មន្ទីរ​ពេទ្យដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​កំពង់ធំ​។

​លោក ស៊ីវ វណ្ណា អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​បាន​ឲ្យដឹង​ថា ករណី​​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​
រថយន្ត​ចុះ​ចម្រាក់​ភ្នំ​ដោយ​ល្បឿនលឿន ហើយ​ដល់​ផ្លូវ​កែង​ទី​៣ ក៏​ពុំ​អាច​ចាប់​ហ្វ្រាំង​ជាប់ បណ្តាល​ឲ្យ​មាន​ហេតុ​
ដូច​ខាង​លើ ចំណែក​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ទាំង​អស់ មាន​កូន​សិស្ស និង​មនុស្ស​ចាស់ ​បាន​​នាំ​គ្នា​ហែ
​ទៀន​ព្រះវស្សា យក​មក​​ប្រគេន​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​លើ​ភ្នំ​សន្ទុក លុះ​នៅ​ពេល​ដែល​ត្រឡប់​ទៅ​វិញ
ក៏​មាន​ហេតុ​គ្រោះ​ថ្នាក់​តែម្តង។

លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​កំពង់ធំបាន​ផ្តាំ​ផ្ញើ​ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ដែល ​
មក​ទស្សនា​រមនីយដ្ឋានភ្នំសន្ទុក ដែល​មាន​បំណង​ចង់​​បើក​រថយន្ត​ឡើង​ទៅលើ​ភ្នំ ​ក៏សូម​ឲ្យពិ​និត្យ​ស្ថានភាព
យាន​យន្ត​ និង​បច្ចេកទេស​ឲ្យ​បាន​ល្អ​សិន មុន​និង​សម្រេច​ចិត្ត​​​បើក​រថយន្ត​ឡើង​ទៅ​លើ​ ដោយសារ​តែ​នៅ​រយៈ​​ពេល​នេះ
គឺ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​ប្រចាំ អាច​បណ្តាល​ឲ្យ​​ជួប​គ្រោះ​ថ្នាក់​បាន ហើយ​ក៏​សូម​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ចៀស​វាង​
កើត​ហេតុ​គ្រោះ​ថ្នាក់​​ឡើង៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons