Sunday, July 15, 2012

ច្រក​ព្រំដែន​មុខ​ប្រាសាទ​ព្រះវិហារ​នឹង​បើក​ឡើង​វិញ​ក្រោយ​ការ​ដក​កងទ័ព


សៅរ៍ 14 កក្តដា 2012 - 10:18 amនាយក​រដ្ឋមន្រ្តី​ខ្មែរ និង​ថៃ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ ក្នុង​ជំនួប​ឯ​ខេត្ត​សៀមរាប​ថា ប្រទេស​ទាំង​ពីរ​នឹង​បើក​ច្រក​ព្រំដែន​ខាង​មុខ​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ បន្ទាប់​ពី​កង​ទ័ព​ទាំង​ពីរ​ប្រទេស​ដក​ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព​ក្បែរ​ ប្រាសាទ​ព្រះវិហារ​រួច​នោះ។
លោកស្រី យ៊ីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ
ស្រប​គ្នា​នេះ​ដែរ​ប្រទេស​ទាំង​ពីរ​ក៏​បាន​សម្រេច​បើក​ច្រក​ព្រំដែន​ថ្មី ​ចំនួន​២​ទៀត​ទៀត​ផង​ដែរ គឺ​ច្រក​អានសេះ​ក្នុង​ខេត្ត​ព្រះវិហារ និង​ច្រក​ស្ទឹងបត់​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ជា​ការ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍។
សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​នៅ​ភ្នំពេញ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​ខេត្ត​សៀមរាប បាន​ប្រកាស​ដូច​គ្នា​ថា ប្រទេស​កម្ពុជា​នឹង​ដក​កងទ័ព​ចំនួន​៤៨៥​នាក់​ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព​ ក្បែរ​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី​១៨ កក្កដា ខាង​មុខ ដើម្បី​អនុវត្ត​ទៅ​តាម​សាលដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ចុះ​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០១១​នោះ។
ចំពោះ​ការ​ដក​កង​ទ័ព​របស់​ប្រទេស​កម្ពុជា​ចេញ​ពី​តំបន់​ប្រាសាទ​ ព្រះវិហារ​នេះ នាយក​រដ្ឋមន្រ្តី​ថៃ យ៊ីងឡាក់ ស៊ីណាវ៉ាត្រា បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ឯ​ជំនួប​នៅ​ខេត្ត​សៀមរាប​ថា ប្រទេស​ថៃ​ឯក​ភាព​នឹង​ការ​ដក​កងទ័ព​នេះ ហើយ​ថា ខ្លួន​ក៏​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែរ ប៉ុន្តែ​មិន​បាន​ប្រកាស​ថា​នឹង​ដក​ចេញ​នៅ​ពេល​ណា​នោះ​ទេ៕Free press

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons