Tuesday, July 17, 2012

ប្រទេស​នូវែល​ហ្សេឡង់​សន្យា​ផ្តល់​ប្រាក់​ជំនួយ​បន្ថែម​ដល់​សាលាក្តី​ខ្មែរ​ក្រហម

 |   
ពុធ 18 កក្តដា 2012 - 9:27 am តាម ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម ប្រទេស​នូវែល​ហ្សេឡង់​នឹង​ផ្តល់​ជំនួយ​ថវិកា​បន្ថែម​ចំនួន​១សែន​ដុល្លារ​ នូវែល​ហ្សេឡង់​ដល់​សាលាក្តី​ខ្មែរ​ក្រហម​ភាគី​អន្តរជាតិ។
ការ​សន្យា​នេះ​ធ្វើ​ឡើង​កាល​ពី​ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២​កន្លង​ទៅ​ក្នុង​ជំនួប​រវាង​លោក ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​លោក មូរេ ម៉ាក្ស ឃុលលី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នូវែល​ហ្សេឡង់ ក្នុង​ទីក្រុង​ភ្នំពេញ។
លោក ក្រាញ់ តូនី ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី និង​លោក ឃ្នុត រ៉ូសិនហក អនុ​ប្រធាន​ការិយាល័យ​រដ្ឋបាល របស់​សាលាក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​ថា «យើង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​នូវែល​ហ្សេឡង់ ដែល​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​សាលាក្តី​ខ្មែរ​ក្រហម»៕free press

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons