Tuesday, July 17, 2012

ពលរដ្ឋ​​​១ពាន់​គ្រួសារ ស្ថិត​​ក្នុង​គម្រោង​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​ពី​ផ្លូវ​រថភ្លើង


ពុធ 18 កក្តដា 2012 - 7:06 am |យ៉ាងហោចណាស់​​ មានប្រជាពលរដ្ឋ​១ពាន់គ្រួសារ​​ដែល​មានទីលំនៅ​​តាម​បណ្ដោយ​​កំណាត់​ផ្លូវ​រថ​ ភ្លើង​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត បន្ទាយ​មានជ័យ​​ បាន​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ដើម្បី​​យក​ទីតាំង​ ជួសជុល​ផ្លូវ​រថភ្លើង ។
ផ្លូវដែកក្នុងប្រទេស កម្ពុជា ដែល កំពុង ទទួលការ ជួសជុល
លោក អ៊ាង វុទ្ធី មន្ត្រី​ផ្នែកច្បាប់​​នៃ​អង្គការ​ស្ពាន​​ឆ្ពោះទៅកាន់​សន្តិភាព​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នករាយការណ៏ព័ត៌មាន​​​កាល​ពី​ម្សិលមិញ​​ថា​ នៅ​ក្នុង​សេចក្ដីជូនដំណឹង​​អាជ្ញាធរ​ បាន​​ដាក​ឱសានវាទ តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ឲ្យ​ប្រជាពលរដ្ឋ​ រុះរើលំនៅដ្ឋាន​ បើ​ពុំនោះ​ទេ ពេល​ដល់​​ថ្ងៃ​​កំណត់ គេ​នឹង​មិន​ទទួល​ខុសត្រូវ ពីការ​ខូចចខាត់ ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើយ ។
យ៉ាង​ណា​ក៏​ដោយ​​មន្ត្រី​រូប​ នេះ បាន​​និយាយ​ថា ​” ​ការ​ប្រកាសជូនដំណឹង​​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​១ពាន់​គ្រួសារ​នេះ​ ចេញ​ពី​តំបន់​ពួកគេ​​ធ្លាប់​រស់​នៅ វា​ផ្ទុយ​ទៅ​នឹង​ការិយាល័យ​សម្រប​សម្រួល​​គម្រោង​ពិសេស​​របស់ ADB ដែល​បាន​​និយាយ​​សន្យា​ថា ​នឹង​ពុំ​​មាន​ការបណ្ដេញ​ចេញ​​បែប​នេះ​​ទេ ” ៕​free press

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons