Friday, July 13, 2012

រំលោភ​កូនស្រី​មាន​ផ្ទៃពោះ​៦​ខែ​រត់​គេចខ្លួន​បាន​២​ឆ្នាំ​ត្រូវ​អស់លក្ខណ៍​


ដោយ​ ៖ ស៊ាង ​ឡាយ ថ្ងៃទី 13 កក្កដា 2012ម៉ោង 15:57:19
ខេត្ដក្រចេះ​ ៖​ បុរស​ម្នាក់​ត្រូវ​នគរបាល​ ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១២​ តាម​អំណាច​ដីកា​ របស់​សាលាដំបូង​ខេត្ដក្រចេះ​ បន្ទាប់​ពី​ ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​បង្កើត​រហូត​ មាន​ផ្ទៃពោះ​៦​ខែ​ ហើយ​បាន​រត់គេច​ខ្លួន​ អស់​រយៈពេល​២​ឆ្នាំ​ ។
ជនជាប់ចោទ​ពី​បទ​រំលោភ​កូនស្រី​ បង្កើត​រហូត​ដល់​មាន​ផ្ទៃពោះ​៦​ខែ​ខាង​ លើ​នេះ​មានឈ្មោះ​ឌី​ម​ ឃី​ម​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ឃ្សឹ​ម​ ស្រុក​ស្នួល​ ខេត្ដក្រចេះ​ មានកូន​ក្នុង​បន្ទុក​៨​នាក់​ ក្នុង​ នោះ​ស្រី​២​នាក់​ ។​ ក្មេង​ស្រី​រង​គ្រោះ​២​នាក់​ មាន​អាយុ​២១​ឆ្នាំ​ ជា​កូនច្បង​ ។
លោក​ប៊ុត​ ងឿ​ន​ អធិការរង​នគរបាល​ ស្រុក​ស្នួល​មាន​ប្រសាសន៍​ថា​ ជន​ជាប់​ ចោទ​ខាងលើ​នេះ​ត្រូវ​កម្លាំង​អធិការដ្ឋាន​ នគរបាល​ស្រុក​ចាប់ខ្លួន​តាម​អំណាច​ដីកា​ លេខ​២៣៦​ ចេញ​ដោយ​លោក​ចៅក្រម​ ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដក្រចេះ​ ជា​ ភា​ កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១០​ ។
លោក​បន្ដ​ថា​ សកម្មភាព​ចាប់រំលោភ​ កូនស្រី​បង្កើត​របស់​ជនសង្ស័យ​ខាងលើ​ នេះ​បាន​បែកធ្លាយ​ដោយ​ស្ដ្រី​ជា​ម្ដាយ​និង​ កូនស្រី​បាន​មក​ប្ដឹង​នគរបាល​ស្រុក​ កាល​ ពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០០៩​ ។​ ក្រោយ​ពី​ ដឹង​ហេតុការណ៍​មិន​ស្រួល​ ជនសង្ស័យ​ បាន​គេចខ្លួន​បាត់​ ដែល​រហូត​មក​ដល់​ ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ ហើយ​ បន្ទាប់​ពី​បង្កហេតុ​ហើយ​ត្រូវ​ កម្លាំង​នគរបាល​ស្រុក​តាម​ចាប់ខ្លួន​បាន​ ទៅ​តាម​អំណាច​ដីកា​តុលាការ​ ។
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ រស់នៅ​ជិត​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ឪពុក​ចិត្ដជា​សត្វ​តិរច្ឆាន​ខាងលើ​នេះ​ បាន​ ចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន​ជា​ ច្រើន​លើក​ច្រើន​សា​បណ្ដាល​ឱ្យ​មាន​ផ្ទៃ​ ពោះ​៦​ខែ​ទើប​ដឹង​ដល់​ម្ដាយ​ ។​ បន្ទាប់​ពី​ មានរឿង​ហេតុ​ ហើយ​ឪពុក​រត់គេច​ខ្លួន​ បាត់​ ស្ដ្រី​រង​គ្រោះ​បាន​សម្រាល​បានកូន​១​ ហើយ​ត្រូវ​គេ​សុំ​យក​ទៅ​ចិញ្ចឹម​ ។​ បន្ទាប់​ ពី​ចាប់ខ្លួន​ ជនសង្ស័យ​រំលោភ​កូន​ឯង​ខាង​ លើ​នេះ​ ត្រូវ​នគរបាល​ស្រុក​ស្នួល​បញ្ជូន​ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​បន្ដ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons