Sunday, July 29, 2012

នាងខ្ទើយម្នាក់ ត្រូវគេរឹត.កសម្លាប់ ដោយមិនដឹងមូលហេតុ


Jul-30-2012
ភ្នំពេញ៖ ខ្ទើយ​ម្នាក់​មាន​រូប​រាង​ជា​បុរស​តែង​ខ្លួន​ជា​ស្រី ​ត្រូវ​បានគេរឹត.​ក សម្លាប់​ក្នុង​​បន្ទប់​ជួល​ដោយ​មិន​ដឹង​មូល​ហេតុ ហើយនៅព្រឹក​ព្រលឹម​ថ្ងៃទី​៣០ ខែកក្កដា ឆាំ្ន២០១២​​ ទើប​មាន​ការ​ភ្ញាក់​ផ្អើលឆោឡោ​ដល់​​សមត្ថកិច្ច។
                                      

                                      

យោងតាមប្រភពព័ត៌មានបាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ ១​យប់​ថ្ងៃ​កើត​ហេតុ អ្នក​ជិត​ខាង​បាន​ឮ​សម្លេង​ក្ដុងក្ដាំង​ក្នុង​
បន្ទប់​ជួល​នោះ​ ប៉ុន្តែ​មិន​មាន​ការ​ចាប់​អារម្មណ៍​។ ស្រាប់​តែ​ព្រឹក​ឡើង​ដោយ​សារ​តែ​​នាង​ខ្ទើយ​នោះ​មិន​បាន​ចេញ​ពី​បន្ទប់​
ក៏​នាំ​គ្នា​ពិនិត្យ​មើល​ឃើញ​នាង​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​បាត់​ទៅ​ហើយ។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ខ្ទើយ​តែង​ខ្លួន​ជាស្រីនោះមាន​ឈ្មោះ​រស់ សុផានិត អាយុ​ប្រមាណ​ ៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល
ផ្ទះលេខ 203G 
នៅ​ភូមិ​ក្រោល​គោ សង្កាត់គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ។ នាង​ខ្ទើយ​នោះ​ធ្វើការ​នៅ​
អង្គការ​សុខភាព​បុរសនៅកម្ពុជា ហើយ​មក​ស្នាក់​នៅ​ទី​តាំង​កើត​ហេតុ​បាន​ប្រមាណ ​៣​ខែ​ប៉ុណ្ណោះ៕
www.tcnewscambodia.com 
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons