Tuesday, July 31, 2012

អ្នកកាសែត ១០រូប ចេញបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម


  Aug-01-2012
ភ្នំពេញ​៖ ​ក្រុម​អ្នក​កាសែត​ចំរុះ​ដែល​មាន​គ្នា​ប្រមាណ ​១០​នាក់ ​គ្រោង​និង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម
​ចាប់ពី​ថ្ងៃ​ទី​២ ​រហូតដល់​ថ្ងៃ​ទី​១២ ​ខែ​សីហា ​ឆ្នាំ​២០១២​ ដើម្បី​ស្វែងយល់​និង​បង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២​លើ​
វិស័យ​ព័ត៌មាន ​ជាពិសេស​វិស័យ​ព័ត៌មាន​រវាង​ប្រទេស​ទាំង​២​។

                                      

តាម​ការ​គ្រោង​ទុក​អ្នកកាសែត​កម្ពុជា​ប្រមាណ​ ១០​នាក់​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ​ និង​តំបន់​មួយ​ចំនួន​ទៀត
​នៅ​កម្ពុជា​ក្រោម​តាម​ការ​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​វៀតណាម​ចាប់​ពី​ថ្ងៃទី​២ ​រហូតដល់​ថ្ងៃទី​១២ ​ខែ​សីហា
​ឆ្នាំ​២០១២​។​ មុន​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម​ក្រុម​អ្នកសារព័ត៌មាន​បាន​ចូលជួប​សម្ដែង​ការគួរសម​
ជាមួយ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ដែលមាន​លោក ង៉ុ​ក អញ្ញ​សុង ផងដែរ ​ហើយ​មិត្តភាព​រវាង​ប្រទេស​ទាំង​២​
កម្ពុជា​វៀតណាម​ផ្ដោតទៅលើ​ការទំនាក់ទំនង​លើ​កិច្ចសហប្រតិបត្តិការ​វាង​ប្រទេស​ទាំង​២ ​និង​ការអភិវឌ្ឍន៍​លើ​វិស័យ​
ទេសចរ​ផងដែរ​។

ដំណើរ​ទស្សនកិច្ច​នេះ​ដឹកនាំ​ដោយ​លោក ប៉ាង ណាត អគ្គនាយករង​នៃ​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា ​និង​មានការ​
ចូលរួម​ពី​ក្រុម​អ្នកសារព័ត៌មាន​ចំរុះ​ប្រមាណ ​១០​នាក់​ផងដែរ​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons