Tuesday, July 31, 2012

ជិះម៉ូតូភ្ញាក់ស៊ីផ្លេឡាន ជ្រុលទៅបុកបង្គោលថ្ម ស្លាប់ម្នាក់របួសធ្ងន់ម្នាក់


  Aug-01-2012
តាកែវ៖ មនុស្ស​បាន​ស្លាប់ ​និង​ម្នាក់ទៀត​បាន​រង​របួស​ធ្ងន់ ​បន្ទាប់ពី​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការ
​ភ្ញាក់​ស៊ីផ្លេ​ឡាន ​ហើយ​រេ​ចង្កូត​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​ក្បែរ​គល់​ស្ពាន។ 
ហេតុការណ៍​នេះ​បាន​កើតឡើង
​កាលពី​វេលា​ម៉ោង ៥ និង ៥០​នាទីលា្ងច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៦៣-៦៤
ស្ថិ​តក្នុង​ភូមិ​ស្លា ឃុំ​សឹង ស្រុក​សំរោង។

                                     

ទាក់ទិន​នឹង​ហេតុការណ៍គ្រោះថ្នាក់​​ខាង​លើនេះ ​លោក វង់ ង៉ែត អធិការរង​ទទួលបន្ទុក​ផ្នែក​ចរាចរ​ផ្លូវគោក​ស្រុក​សំរោង​
បានឲ្យដឹង​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ យ៉ង ទិ​ត ភេទ​ប្រុស អាយុ​ ២៩​ឆ្នាំ​ ជា​អ្នកបើកបរ​ម៉ូតូ
រីឯ​អ្នក​រួមដំណើរ​ម្នាក់ទៀតឈ្មោះ ម៉ូវ វិបុល ភេទ​ប្រុស ​អាយុ ១៦​ឆ្នាំ បាន​រង​របួស​ជា​ទម្ងន់​។ ជនរងគ្រោះ​ទាំងពីរ​នាក់​
មាន​ទីលំនៅ​ភូមិ​សុភី ឃុំរនៀម ស្រុក​ទ្រាំង ខេត្តតាកែវ។

ប្រភពដដែល​បានបន្ត​ថា ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មធ្យម​តាម​បណ្ដោយ​
ផ្លូវជាតិ​លេខ​២ ពី​ទិស​ខាងជើង​មក​ត្បូង​ក្នុង​គោលបំណង​មក​ផ្ទះ​។ លុះ​ម​កដល់​ចំណុចកើតហេតុ ​មានរថយន្តធំ​
មួយគ្រឿង​បាន​ស៊ី​ផ្លេខ្លាំងៗ ធ្វើ​ឲ្យ​ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​ភ្ញាក់​ក៏​ជ្រុល​ចង្កូត​ម៉ូតូ​ទៅ​បុក​បង្គោល​ថ្ម ​បណ្ដាល​ឲ្យ​ម្នាក់​
ស្លាប់ និងម្នាក់​រងរបួស​ធ្ងន់​តែម្ដង​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons