Tuesday, July 31, 2012

យុវជន​ម្នាក់​ ជិះ​ម៉ូតូ​​ទៅ​​លោត​​ទឹក​​លើ​​ស្ពាន​ជ្រោយ​ចង្វារ​សម្លាប់​​ខ្លួន តែ​មិន​បាន​សម្រេច


ថ្ងៃទី​ 31 ខែកក្កដា ឆ្នាំ2012, ម៉ោង 06:08 PM ហេង សុខា
1


រាជធានី​ភ្នំពេញ៖ យុវជន​ម្នាក់ មិន​​ដឹង​ថា ​តូច​ចិត្ត​​នឹង​សង្សារ​បែក​ចិត្ត ឬ​ក៏​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារទេ បាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​សេ​១០០ ស៊េរី​៩៣ ពណ៌​ខ្មៅ ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពានជ្រោយ​ចង្វារ តែ​ត្រូវ​សមត្ថកិច្ច​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់​ពេល​វេលា ។
ហេតុការណ៍នេះ កើតឡើងនៅ​វេលា​ម៉ោង៣ និង៣០ នាទីរសៀល ថ្ងៃទី​៣១ កក្កដា នៅលើស្ពាន​ជ្រោយ​ចង្វារ ។
សាក្សីឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញ​យុវជនរូបនេះ ជិះម៉ូតូឡើងលើ​ស្ពាន​ជ្រោយចង្វារ ក្នុងទិសដៅពីកើត​ទៅ​លិច ខណៈទៅដល់​លើស្ពាន​ស្រាប់​​តែ​លោតពីលើស្ពាន​សម្លាប់ខ្លួន គាប់ជួនពេលនោះ សមត្ថកិច្ច​បាន​ចេញទូក​ទៅជួយស្រង់ទាន់​ពេល​វេលា តែយុវជននោះ ​សន្លប់ស្តូកស្តឹង​មិនទាន់ដឹងខ្លួន​នៅឡើយ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។

យុវជនលោតទឹកសម្លាប់ខ្លួននោះ មាន​ឈ្មោះ កែវ ប៊ុនតុល អាយុ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិ៦ ឃុំ​វាលវង់ ស្រុកកំពង់ចាម ខេត្ត​កំពង់ចាម ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវលេខ​៦៣ សង្កាត់បឹងរាំង ខណ្ឌ​ដូនពេញ ។
ទាក់ទិននឹងការលោតទឹកសម្លាប់​ខ្លួន​នេះ គេនៅមិនទាន់ដឹងមូលហេតុ​ពិតប្រាកដនៅឡើយទេ ដោយសារ​យុវជនរូបនោះ សន្លប់ស្តូកស្តឹង​មិន​ទាន់ដឹងខ្លួន ហើយមិនទាន់​មាន​សាច់​ញាតិដឹងនៅឡើយ ប៉ុនែ្តបើ​តាម​ព័ត៌មានក្រៅផ្លូវការ បានឲ្យ​ដឹង​ថា ទំនងជាខូចចិត្តនឹងសង្សារមានថ្មី ឬក៏មានវិបត្តិនៅក្នុងក្រុមគ្រួសារ​ទើប​ធ្វើឲ្យយុវជនរូបនោះ​ដាច់ចិត្ត​ សម្លាប់​ខ្លួន ៕AGKOR THOM

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons